​កម្មវិធី​បណ្តុះបណ្តាល​ម​ន្ត្រី​រាជការ និង​អ្នកសារព័ត៌មាន​ប្រទេស​ទន្លេ​ឡា​ឆាង​-​មេគង្គ ​លើក​ទី ៣ ត្រូវ​បិទ​បញ្ចប់​ដោយ​ជោគជ័យ​

141
ចែករម្លែក

នៅ​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៩ ពិធី​បិទ​បញ្ចប់​កម្មវិធី​បណ្តុះបណ្តាល​មន្ត្រីរាជការ និង​អ្នកសារព័ត៌មាន​ប្រទេស​ទន្លេ​ឡា​ឆាង​-​មេគង្គ​លើក​ទី ៣ បាន​ត្រូវ​រៀបចំ​នៅ​ក្រុង​គុន​មីង​នៃ​ខេត្ត​យូ​ន​ណាន​ប្រទេស​ចិន ។ មន្ត្រីរាជការ និង​អ្នកសារព័ត៌មាន​ដែល​មកពី​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​ថៃ​បាន​ជួបជុំគ្នា​ជាមួយ​មិត្ត​យូ​ន​ណាន ដើម្បី​ចែករំលែក​គ្នា​អំពី​សមិទ្ធ​ផ​នៃ​ការសិក្សា​រៀនសូត្រ និង​ផ្សព្វផ្សាយ​ពី​ចំណងមិត្តភាព​រវាង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ទន្លេ​ឡាន​ឆាង​-​មេគង្គ ។​

ក្នុងការ​បណ្តុះបណ្តាល​ដែលមាន​រយៈពេល ៧ ថ្ងៃនោះ សិក្ខា​កម្ម​នៃ​បណ្តា​ប្រទេស​នានា​បាន​ស្តាប់​ការបង្រៀន ដែលមាន​ប្រធានបទ​ផ្សេងៗ ហើយ​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឃុំ​បុរាណ ក្វាន់​ទូ ក្រុង​អាន​នី​ង និង​មណ្ឌល​ស្វយ័ត​ជនជាតិ​យី ឈូ​ស្យូ​ង ដើម្បី​មានការ​យល់ដឹង​អំពី​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ស្អាត វប្បធម៌​ដ៏​ក្រាស់ ក្រែល និង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ខេត្ត​យូ​ន​ណាន ។ សិក្ខា​កម្ម​ដែល​មកពី​បណ្តា​ប្រទេស​នានា​មានការ​យល់ដឹង​កាន់តែច្រើន​អំពី​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ និង​យន្តការ​សហប្រតិបត្តិកា​រ​អន្តរជាតិ​មួយចំនួនទៀត ។ ម្យ៉ាងទៀត ពួកគេ និង​មិត្ត​រួម​អាជីព​នៅ​ខេត្ត​យូ​ន​ណាន​បានធ្វើការ​ផ្លាស់ប្តូរ​គ្នា​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ប្រជាជន​ខេត្ត​យូ​ន​ណាន និង​មានការ​យល់ដឹង​កាន់តែច្រើន​អំពី​ស្ថានភាព​អភិវឌ្ឍន៍​នៃ​ប្រទេស​ចិន និង​បាន​ជំរុញ​ការ​ស៊ីសង្វាក់​គ្នា​រវាង​វប្បធម៌​ផ្សេងៗ ។​

ក្នុង​ពិធី​បិទ​បញ្ចប់​កម្មវិធី​នេះ សិក្ខា​កម្ម​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​ថៃ​បានបង្ហាញ​ពី​វីដេអូ ផលិតផល H៥ និង​វេ​ប​សាយ ដែលជា​លទ្ធផល​នៃ​ការសិក្សា​រៀនសូត្រ​របស់​ពួកគេ​នៅ​ខេត្ត​យូ​ន​ណាន ។ សិក្ខា​កម្ម​នៃ​បណ្តា​ប្រទេស​នានា​បាន​ថ្លែង​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ថា កម្មវិធី​បណ្តុះបណ្តាល​នេះ​បាន​បង្កើតជា​វេទិកា​មួយ​សម្រាប់​ជំរុញ​ការសិក្សា​រៀន សូត្រ និង​ការចែករំលែក​គ្នា​អំពី​បទពិសោធន៍​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ ព្រមទាំង​បាន​ផ្តល់ឱកាស​ដ៏​ល្អប្រសើរ​ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​ទៅ​ទស្សនា និង​យល់ដឹង​កាន់តែច្រើន​អំពី​ខេត្ត​យូ​ន​ណាន ។ អ្នកទទួលខុសត្រូវ​នៃ​ក្រុមហ៊ុន​កា​សែ​យូ​ន​ណាន ដេលី គ្រុប សង្ឃឹមថា កម្មវិធី​បណ្តុះបណ្តាល​នេះ​នឹង​អាច​ជំរុញ​ការផ្លាស់ប្តូរ​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ ប្រមូលផ្តុំ​នូវ​ចំណុច​ឯកភាព​កាន់តែច្រើន និង​កម្លាំង​កាន់តែខ្លាំង រួមគ្នា​ត្រួស​ត្រាយផ្លូវ​ដ៏​ធំ​ទូលាយ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ។​

កម្មវិធី​បណ្តុះបណ្តាល​ម​ន្ត្រី​រាជការ និង​អ្នកសារព័ត៌មាន​ទន្លេ​ឡាន​ឆាង​-​មេគង្គ​លើក​ទី ៣ បានទទួល​ការគាំទ្រ​ផ្នែក​ថវិកា​ពីសា​លា​រដ្ឋបាលខេត្ត​យូ​ន​ណាន ហើយ​ទទួលបន្ទុក​រៀបចំ​ដោយ​ក្រុមហ៊ុន​កាសែត​យូ​ន​ណាន ដេលី គ្រុប ។ តាម​ប្រភពព័ត៌មាន​ពាក់ព័ន្ធ​បានឱ្យដឹងថា កម្មវិធី​បណ្តុះបណ្តាល​លើក​ទី ៤ នឹង​រៀបចំឡើង​នៅ​រដូវរំហើយ​នៃ​ឆ្នាំ ២០១៩ នេះ ។​

ក្រោម​ការគាំទ្រ​ពី​សាលា​រដ្ឋបាលខេត្ត​យូ​ន​ណាន កម្មវិធី​បណ្តុះបណ្តាល​ម​ន្ត្រី​រាជការ និង​អ្នកសារព័ត៌មាន​ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ​លើក​ទី ៣ បាន​ត្រូវ​រៀបចំ​ដោយ​ជោគជ័យ​ដោយ​ក្រុមហ៊ុន​កាសែត​យូ​ន​ណាន ដេលី គ្រុប ក្រោម​ប្រធានបទ​“​យល់ដឹង​អំពី​សម្រស់​ស្អាត​នៃ​ខេត្ត​យូ​ន​ណាន​” ។ មន្ត្រីរាជការ និង​អ្នកសារព័ត៌មាន ១៦ រូប ដែល​មកពី​ប្រទេស​ថៃ មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​នេះ ។​

គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​បណ្តុះ​បណ្តាល​មន្ត្រីរាជការ និង​អ្នកសារព័ត៌មាន​ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ​គឺ បញ្ចេញ​ឧត្តមភាព​របស់​ខេត្ត​យូ​ន​ណាន​ក្នុងការ​ផ្លាស់ប្តូរ​ជាមួយ​ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ បង្កើត​វេទិកា​សហប្រតិបត្តិការ​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​ចិន និង​ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ បង្កើត​ស្ពាន​ត​ភ្ជាប់​អរិយធម៌​ផ្សេងៗ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ឱ្យ​កាន់តែ​ស្អិតល្មួត ។ នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន​កាសែត​យូ​ន​ណាន ដេលី បានរៀបចំ​កម្មវិធី​ប​ណ្តុះ​បណ្តាល​មន្ត្រីរាជការ និង​អ្នកសារព័ត៌មាន​ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ ២ លើក ។ មន្ត្រីរាជការ និង​អ្នកសារព័ត៌មាន​ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ​ប្រមាណ ៣០ រូប បាន​ចូលរួម និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្មវិធី​នេះ ៕ ​ដោយ: ហាន ឈឹង​យាន់