​កម្មវិធី​ប្រកួត​ស្រស់​សោភា​”MISSGRANDCAMBODIA 2019″​ប្រកាស​បើក​ជា​ផ្លូវការ​

178
ចែករម្លែក

ដោយ​៖​សុផល​/​ភ្នំពេញ​៖​នា​រសៀល​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៩​គណៈកម្មការ​រៀបចំ​ប្រកួត​ក្រោម​ការរៀបចំ​កម្មវិធី​ពី​សំណាក់​លោក​ប៊ុន​កើដ​រាំង​រាំ​នួ​យ​សិរ​បានប្រកាស​ប្រកួត​ស្រស់​សោភា​ពោរពេញ​ដោយ​ឧត្តមភាព​“MISSGRANDCAMBODIA2019”​រដូវ​កាល​ទី​៥​ជា​ផ្លូវការ​នៅ​សណ្ឋាគារ​ជូ​លី​ណា​នៅ​រាជធានី​ភ្នំពេញ​។​

ក្នុងឆ្នាំនេះ​ផងដែរ​លោក​ប៊ុន​កើដ​បាន​ខ្នះខ្នែង​ក្នុងការ​រៀបចំ​ឯកសារ​ដាក់ជូន​កម្មវិធី​កម្រិត​អន្តរជាតិ​មួយទៀត​ព្រមទាំង​ទទួល​នូវ​ការផ្តល់​អាជ្ញាប័ណ្ណ​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​រៀបចំ​កម្មវិធី​ប្រកួត​MISSWORLD CAMBODIA2019​ជា​ឆ្នាំ​ដំបូង​ផងដែរ​។​កម្មវិធី​ប្រកួត​ផ្នែក​សម្រស់​(BeautyPageart)​ទាំង​២​ជា​វេទិកា​កិត្តិយស​ក្នុងការ​លើកតម្កើង​នូវ​សម្រស់​ដ៏​ស្រស់​សោភា តម្លៃ​នៃ​នារី​ខ្មែរ នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ ក៏​ដូច​ការនាំយក​នូវ​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ជាពិសេស​គឺ​បាន​ចូលរួម​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៃ​កម្ពុជា​ទៅកាន់​ពិភពលោក​ផងដែរ​។​

​កាលពី​ឆ្នាំទៅ​មិញ​យើង​ទទួលបាន​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​និង​ការគាំទ្រ​ពី​សំណាក់​បងប្អូន​ប្រជាជន​ខ្មែរ​ចំពោះ​បេក្ខភាព​ជ័យលាភី​ឯក​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​វេទិកា​MISSGRANDINTERNATIONAL២០១៨​។​ក្នុងនោះ​យើង​បាន​លើកយក​នូវ​សម្លៀក​ពាក់​សម័យ​ចេនឡា​ក្នុងនាម​សម្លៀកបំពាក់​តំណាង​ជាតិ​ទៅ​បង្ហាញ​លើ​វេទិការ​អន្តរជាតិ​។​នេះ​ជា​មោទនភាព​នៃ​កម្មវិធី​ប្រកួត​ជា​មោទនភាព​នៃ​នារី​ខ្មែរ​ដែល​អន្តរជាតិ​កាន់តែ​យល់ច្បាស់​ពី​សម្រស់​ដ៏​ត្រកាល​នៃ​នារី​ខ្មែរ ។​

​សម្រាប់​កម្មវិធី​ប្រកួត​ឆ្នាំ​២០១៩​នេះ​មាន​សុភាពនារី​ខ្មែរ​ចុះឈ្មោះ​ចូលរួម​ប្រកួត​មាន​ចំនួន​លើសពី​ឆ្នាំទៅ​គួរឱ្យកត់សម្គាល់​គឺ​ចំនួន​ប្រមាណ​ជិត​៥០០​នាក់​។​ឆ្លងកាត់​នូវ​កម្មវិធី​សម្ភាសន៍​ជម្រុះ​ចម្រាញ់​មាន​បេ​ក្ខ​នារី​ចំនួន​២៩​រូប​មាន​វត្តមាន​ដែល​នឹង​បង្ហាញខ្លួន​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃនេះ ។​

​នា​ថ្ងៃទី​១៩​ខែកញ្ញា​ខាងមុខ​មាន​ព្រឹត្តិការណ៍​នៃ​កម្មវិធី​ប្រកួត​ចំនួន​ពីរ​ដែល​នឹង​ប្រារព្ធ​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ នោះ​គឺ កម្មវិធី​ប្រកួត KHMER SUPERMODEL Cycle 10 ជា​កម្មវិធី​ផ្សាយ​ផ្ទាល់ នៅ​ស្ទូ​ឌី​យ៉ូ​ធំ ស្ថានីយទូរទស្សន៍ CTN នៅវេលា​ម៉ោង ៧​យប់​។​កម្មវិធី​ប្រកួត MISS GRAND CAMBODIA 2019 កម្មវិធី​ផ្សាយ​ផ្ទាល់ កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ នៅ​ស្ទូ​ឌី​យ៉ូ​ធំ ស្ថានីយទូរទស្សន៍ CTN នៅវេលា​ម៉ោង ៨​យប់​។​

​ជាងនេះទៅទៀត នា​ថ្ងៃទី ៣១ ខែតុលា ខាងមុខ មាន​ព្រឹត្តិការណ៍​នៃ​កម្មវិធី​ប្រកួត​ចំនួន​ពីរ ដែល​នឹង ប្រារព្ធ​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​ផងដែរ​នោះ​គឺ​កម្មវិធី​ប្រកួត​MISTERCAMBODIASeason3​ជា​កម្មវិធី​ផ្សាយ​ផ្ទាល់ នៅ​ស្ទូ​ឌី​យ៉ូ​ធំ ស្ថានីយទូរទស្សន៍​MISS WORLD CAMBODIA 2019 វិធី​ប្រកួត​ផ្តាច់ព្រ័ត្រ ជា​កម្មវិធី ផ្សាយ​ផ្ទាល់ នៅ​ស្ទូ​ឌី​យ៉ូ​ធំ ស្ថានីយទូរទស្សន៍ CTN​នៅវេលា​ម៉ោង ៨​យប់ ។

សូម​គោរព​អញ្ជើញ​ប្រិយមិត្ត​ទស្សនិកជន ចូលរួម​ទស្សនា​ដោយផ្ទាល់ និង​សេរី ក៏ដូចជា​តាមដាន ទស្សនា ដើម្បី​ជា​កម្លាំងចិត្ត​ដល់​កម្មវិធី​ប្រកួត ។​ជ័យលាភី​ឯក​ដែល​គ្រង​មកុដ Miss Grand Cambodia 2019 នឹងចូលរួម​ប្រកួត Miss Grand International 2019 នៅ​ប្រទេស Venezuela ចំណែក Miss World Cambodia 2019 នឹងចូលរួម​ប្រកួត MISS WORLD 2019 នៅ​ចក្រភព អង់គ្លេស ចំណែក​បេក្ខជន​ជ័យលាភី​ឯក MISTER CAMBODIA នឹងចូលរួម​ប្រកួត MR WORLD 2020 ផងដែរ​។​

​កម្មវិធី​ដ៏​មាន​អត្ថន័យ​នៃ​វេទិកា​ប្រកួត​ពោរពេញ​ដោយ​កិត្តិយស​នេះ​បាន​ផ្តល់នូវ​កា​រប​ត្ថ​ម្ភ​ពី​បណ្តា​ក្រុមហ៊ុន​ដែល​ក្នុងនោះ​មានដូចជា ក្រុមហ៊ុន​ទឹកដោះគោ DUTCH MILL,PTT Cambodia, Tuus Café Amazon Cambodia, ស្ករ​គ្រាប់ PARRY​ក្រុមហ៊ុន អង្ករ រ៉ូ​យា​ល់​ម្កុដ , ហាង​ទំនិញ Jiffy ។ ក្នុងនោះ​ក៏មាន​ការសហការ​ណ៍​ចូលរួម​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​មួយចំនួនទៀត ដែលមាន​ដូចជា សំលៀកបំពាក់​ម៉ាក RANSITA​ហាង​កាត់​សំលៀកបំពាក់ ធិ​រី​កា​ដើម​, The Olympia Mall និង The Olympia City ។​

​កម្មវិធី​ប្រកួត​MISSGRANDCAMBODIA2019​ពិត​ជាមាន​មោទនភាព​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​បណ្តុះបណ្តាល​ដល់​កុល​ធិ​តា​កម្ពុជា​នៅលើ​ប្រធានបទ​ជាច្រើន​។​ក្នុងនោះ​ដូចជា បុគ្គលិកលក្ខណៈ សុជីវធម៌​ចរិយា​មាយា​ទ​ការប្រាស្រ័យ​ទាក់ទង​ទស្សនៈ​នៃ​ចែករំលែក​មនុស្សធម៌​ជាដើម​។​ក្នុងនោះ​បេ​ក្ខ​នារី​ទាំងអស់​នឹងធ្វើ​ដំណើរ​ទៅ​ចូលរួម​សាកសួរ​សុខទុក្ខ​ប្អូនៗ​កុមារ​ក្នុង​អង្គការ​ក្តីសង្ឃឹម​ថ្មី​ក្នុង​ខេត្តកំពង់ស្ពឺ​ជាដើម​។​ល​។ ៕S/​