​កម្មវិធី​សប្បុរសធម៌​ស្តីពី​កីឡាបាល់ទាត់​នៅ​សាកលវិទ្យាល័យ​បាត់ដំបង​

1413
ចែករម្លែក

​ដោយៈ​គ្រញូង​បាត់ដំបងៈ​កាលពី​ល្ងាច​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៨​នៅ​ទីលាន​បាល់ទាត់​នៃ​សាកល​វិទ្យា​ល័យ​បាត់ដំបង​ក្លិប​កីឡាបាល់ទាត់​វិសាខា​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​ខេត្តបាត់ដំបង​បានរៀបចំ​កម្មវិធី​សប្បុរសធម៌​ស្តីពី​កីឡាបាល់ទាត់​។​

​កម្មវិធី​នេះ​ក្រោម​អធិបតីភាព​លោក​ស​សុខា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ លោក​ងួន រតនៈ​អភិបាលខេត្ត​និង​លោ​កស រដ្ឋា​ប្រធាន​ស ស យ ក​ខេត្តបាត់ដំបង​ព្រមទាំង​ក្រុមការងារ​ទាំងបី​ខេត្ត​។​

​លោក​ងូ​ន​រតនៈ​អភិបាលខេត្ត​មានប្រសាសន៍ថា​លោក​ស​សុខា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​ខេត្តបាត់ដំបង​ខេត្តព្រៃវែង​និង​ខេត្តបន្ទាយមានជ័យ​តែងតែ​ផ្តួចផ្តើម​ផែនការ​ដែល​ទាក់ទង​ទៅនឹង​កម្មវិធី​ផ្សេងៗ​ដែល​ឆ្លើយតប​ទៅនឹង​សង្គម​មួយចំនួន​នៅក្នុង​ខេត្តបាត់ដំបង​រួមទាំង​ការងារ​មនុស្សធម៌​។​

ស ស យ ក​ទាំង​ថ្នាក់ជាតិ​ក៍​ដូចជា​ថ្នាក់​ខេត្ត​បានធ្វើ​កិច្ចការ​ជាច្រើន​ជាមួយ​រដ្ឋបាលខេត្ត​ពិសេស​ការងារ​សង្គមកិច្ច​ដែល​សកម្មភាព​នេះ​មានការ​​លេចធ្លោ​និង​ឈានមុខ​ធ្វើ​ឲ្យ​យុវជន​ជំនាន់​មុន​​ក៍​ដូចជា​ជំនាន់​ក្រោយ មានការ​ចាប់អារម្មណ៍ ​ទទួលស្គាល់​និង​ចូលរួម​ជា​សមាជិក​ស ស យ ក​ខេត្តបាត់ដំបង​ព្រោះ​ក្មួយៗ​ទាំងអស់​ចង់​មាន​​ឱកាស​ដើម្បី​ចូលរួម​ការងារ​សង្គម​ដែរ​។

​ដោយ​​ឡែក​ក្នុងថ្ងៃនេះ​ជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត​សម្រាប់​ខេត្តបាត់ដំបង​គឺជា​កម្មវិធី​សប្បុរសធម៌​ស្តីពី​កីឡាបាល់ទាត់​ដែល​បណ្តុះ​គំនិត​ថ្មី​សម្រាប់​កុមារា កុមារី​ឲ្យ​ចេះ​ស្រឡាញ់​វិស័យ​កីឡា​ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិ​​បាល​ក្នុងការ​ជម្រុញ​និង​លើកទឹកចិត្ត​យុវជន​​កម្ពុជា​ទាំងអស់​នាំគ្នា​លេង​កីឡា​គឺ​យុវជន​ម្នាក់​ត្រូវ​ចេះ​លេង​កីឡា​មួយ​មុខ​។

​កីឡា​នេះ​វា​ជួយ​ច្រើនណាស់​សម្រាប់​ខ្លួន​យើង​មុន​ជួយ​សង្គម​​ទាក់ទង​នឹង​សុខភាព​។​បើ​សុខភាព​រឹងមាំ​ការ​​រៀនសូត្រ​ក៍​រីកចម្រើន​។​បើ​មិន​លេង​កីឡា​ទេ​ធ្វើ​​ឲ្យ​សុខភាព​ធ្លាក់ចុះ​ចង់​រៀនសូត្រ ចង់​បម្រើ​សង្គម​ឲ្យ​បាន​វែងឆ្ងាយ​មិនអាច​ទៅរួច​ទេ​។​មិន​​មែន​តែ​កីឡាបាល់ទាត់​មួយ​មុខ​ទេ​គឺ​ត្រូវ​ជម្រុញ​​ឲ្យ​មាន​កីឡា​ផ្សេងៗ​ទៀត​ដែល​កន្លងមក​ធ្លាប់​​ល្បី​រន្ទឺ​។

ប៉ុន្តែ​ត្រូវ​អាក់ខាន​ទៅវិញ​ដោយសារ​ទាក់ទង​នឹង​បញ្ហា​លទ្ធភាព​នេះឯង​។​ឆ្នាំនេះ​​ខេត្តបាត់ដំបង​ផ្នែក​កីឡា​នារី​ថ្នាក់ជាតិ​ទទួលបាន​មេដាយមាស​ហើយ​សុំ​ជូនពរ​ក្នុងឱកាស​​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​មាន​វត្តមាន​កីឡាករ​មួយចំនួន​ចេញពី​​ខេត្តបាត់ដំបង​ហើយ​ទទួលបាន​ជ័យជម្នះ​។​

បន្តម​កលោក​ស សុខា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​ខេត្តបាត់ដំបង ខេត្តព្រៃវែង​និង ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​​តាមរយៈ​ក្រុមបាល់ទាត់​វិសាខា​យើង​រៀបចំ​កម្ម​​វិធី​សប្បុរសធម៌​បាល់ទាត់​លើក​ទី​៣​ដែល​លើក​
​ទី​១​និង​ទី​២​ធ្វើ​នៅ​ខេត្តព្រៃវែង​ហើយ​លើក​ទី​៣​ធ្វើ​នៅទីនេះ​។​យើង​មាន​គម្រោង​ធ្វើ​នៅ​​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ដែល​បាន​ឯកភាព​កន្លងមក​។

​វិស័យ​កីឡា​នៅ​កម្ពុជា​កំពុង​រីក​​ចម្រើន​ពិសេស​មានការ​យកចិត្ត​ទុកដាក់​ពី​ថ្នាក់​​ដឹកនាំ​ហើយ​មូលហេតុ​ដែល​យើង​ជួបជុំគ្នា​ថ្ងៃ​​នេះ​ធំ​បំផុត​បានផ្តល់ ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​​ដល់​កុមារកំព្រា​មកពី​បី​មណ្ឌល​។​ពិតមែនតែ​​ប្អូនៗ​ជា​កុមារកំព្រា​តែ​ជានិច្ច​ជាកា​លបងៗ​ដែលមាន​តួនាទី​មើលថែទាំ​ក៍​ដូចជា​ជួយ​សម្របសម្រួល​នូវ​ភាព​ឯកា​នេះ​មិនមែន​ចាត់​​ទុក​ប្អូនៗ​ជា​អ្នក​ឯកា​ទេ​។​ផ្ទុយទៅវិញ​ធ្វើ​ឲ្យ​ពួក​​បងៗ​និង​ពូ​មីង​ដែលមាន​វត្ត​មាននៅ​ខាងលើ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ធ្វើ​ម៉េច​ឲ្យ​អ្នក​​បន្ត​ពូជ បន្តវេន​នៅ​ប្រទេស​កម្ពុ​ជាមាន​ភាពល្អប្រសើ​រ​។

​ប្អូនៗ​នៅទីនេះ​ជា​អ្នក​បន្តវេន ជា​គ្រាប់​​ពេជ្រ​កុំ​គិតថា​ខ្លួនឯង​ខ្វះ​ឪពុកម្តាយ ខ្វះ​កាយ​សម្បទា​ណាមួយ​ជីវិត​យើង​ចប់​ត្រឹមហ្នឹង​។​ផ្ទុយ​ទៅវិញ​យើង​ត្រូវ​ខំ​មួយ​ជា​ពីរ ជា​បី លើសពី​អ្វី​​ដែល​កុមារា កុមារី​ធ្លាប់​ជួប​កន្លងមក​។​ថ្ងៃនេះ​​រូបលោក​ផ្ទាល់​និង​ក្រុមការងារ​បាន​នាំយក​​សម្ភារៈ​កីឡា​បន្តិចបន្តួច​មក​ជូន​ប្អូនៗ​ចំនួន​១៣៣​នាក់​ក្នុង​ម្នាក់ៗ​បាល់​មួយ ខោអាវ​មួយ​កំ​ប្លេ សៀវភៅ​២​ក្បាល ប៊ិច​1​បន្ទាត់​និង​ជ័រលុប​ដោយឡែក​ស ស យ ក​ខេត្តបាត់ដំបង​ផ្តល់ជូន​ម្នាក់ៗ​២​ម៉ឺន​រៀល​ដើម្បី​ទុក​ទិញ​សម្ភារៈ​សិក្សា​បន្ថែម​។​

ចុងក្រោយ​លោក​អនុប្រធាន​ស ស យ ក​ទាំងបី​ខេត្ត​សន្យាថា​នឹង​ជួយ​លើកស្ទួយ​កីឡា​វ៉ៃ​បុក​(​ប្រដាល់សេរី​)​ទាំងបី​ខេត្ត​មាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ​និង​ខេត្ត​ព្រៃ​​វែង​ឲ្យ​មានការ​រីកចម្រើន​ព្រមទាំង​ជប់លៀង​បាយ​សាមគ្គី​ដល់​កុមារកំព្រា​១៣៣​នាក់​និង​ក្រុមកីឡា​បាល់ទាត់​ក្លិប​វិសាខា​ផងដែរ​៕S/

​កម្មវិធី​សប្បុរសធម៌​ស្តីពី​កីឡាបាល់ទាត់​នៅ​សាកលវិទ្យាល័យ​បាត់ដំបង​