​កម្លាំងចម្រុះ​ចាប់​រថយន្ត​ពីរ​គ្រឿង​ដឹកឈើ​ប្រណីត​នៅ​ស្រុក​អូរ​យ៉ា​ដាវ​

211

(​រតនគិរី​)៖​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​អូរ​យ៉ា​ដាវ​សហ​ការណ៍​ជាមួយ​កម្លាំង​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​បាន​ចាប់​រថយន្ត​ប្រភេទ​បា​ឡែ​ន​ចំនួន​ពីរ​គ្រឿង​ដឹកឈើ​ប្រណីត​ពេញ​ដែល​ក្រុម​ឈ្មួញ​ជើង​ខ្លាំង​បាន​រត់គេចខ្លួន​ចោល​រថយន្ត​ដឹកឈើ​របស់ខ្លួន​នៅ​ទីនោះ​គឺ​បំណង​ដឹកឈើ​ចេញទៅ​លក់​ប្រទេស​វៀតណាម ។​ការចាប់​រថយន្ត​បទល្មើស​បានធ្វើ​ឡើង​នៅក្នុង​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី នៅ​ចំណុច​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក ស៊ឹម លីម អភិបាលរង​ស្រុក បង្ក្រាប​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន​ចំនួន ២​គ្រឿង រថយន្ត​ទី​១-​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-6364 ដឹកឈើ​ធ្នង់​ចំនួន ៩,៤០​គីឡូក្រាម ស្មើ ០,៧៥២ ម៉ែត្រគូប​។​មួយគ្រឿង​ទៀត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2L-7937 ដឹកឈើ​នាងនួន​ចំនួន​៤៤០​គីឡូក្រាម ស្មើ ០,៣៥២​ម៉ែត្រគូប​។​

​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ប្រដេញ​តាម និង​កម្លាំង​ច្រកទ្វារ ស្ទាក់ រថយន្ត​នោះបាន​បក​ត្រឡប់ក្រោយ ចូល​តាម​ច្រករបៀង​១៩ តៃកុង​ឡាន​រត់​គេចខ្លួនបាត់​។​បន្ទាប់ពី​ឃើញ​រថយន្ត​ចត​មិនឃើញ​ម្ចាស់​កម្លាំងចម្រុះ​ក៏​អូស​យកមក​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ ចាត់ការ​បន្ត​៕S/​ដោយ​៖​ហូ​សាន់​

​កម្លាំងចម្រុះ​ចាប់​រថយន្ត​ពីរ​គ្រឿង​ដឹកឈើ​ប្រណីត​នៅ​ស្រុក​អូរ​យ៉ា​ដាវ​(រូប៖វ៉េបសាយ)