​កម្លាំងប្រដាប់អាវុធ​ខេត្តព្រះវិហារ​ប្តេជ្ញា​ទប់ទល់​ការបះបោរ​ធ្វើ​រដ្ឋប្រហារ​

158
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ដួង​សំនៀង​មេបញ្ជាការ​កងពលតូច​អន្តរ​គម​ន៍​លេខ​៧​បានប្រកាសថា​កម្លាំង​ប្រដាប់​អ​វុ​ធ​ទាំងអស់​ក្នុង​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៧​ប្តេជ្ញា​ក្នុងការ​ទប់ទល់​ជាមួយ​ពួកក្បត់​ជាតិ​ទាំង​ក្រៅ​ស្រុក​និង​ក្នុងស្រុក​។​ជាមួយ​នោះ​ឱ្យតែ​មានការ​បះបោរ​ធ្វើ​បដិវត្ត​ពណ៌​ចង់​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​គឺ​ត្រូវតែ​កម្ទេចចោល​ភ្លាម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ដួង​សំនៀង​បានបញ្ជាក់​ខ្លាំងៗ​ថា​«​មកដល់​ម៉ោង​នេះ​កម្លាំង​ទាហាន​ទាំងអស់​ទូទាំង​កងពល​បាន​ត្រៀមលក្ខណៈ​រួចរាល់​និង​សម្ភារ​គ្រប់គ្រាន់​ក្នុង​ការត្រៀម​កម្ចាត់​ជន​ក្បត់ជាតិ ទណ្ឌិត​សមរង្សី​និង​បក្ខពួក​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។​បើសិនជា​ហ៊ាន​ធ្វើ​សកម្មភាព​បដិវត្តន៍​ពណ៍​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រសូត្រ​ចេញពី​ការបោះឆ្នោត​»​។​

​លោក​ឧ​ត្ត​មេស​នី​យ៍​ទោ​មេបញ្ជាការ​បានបញ្ជាក់​ទៀតថា​ទាហាន​ទាំងអស់​ទូទាំង​កងពល​តូច​អន្តរាគមន៍​លេខ​៧ ប្តេជ្ញា​ការពារជាតិ សាសនា​ព្រះមហាក្សត្រ​និង​ស្មោះត្រង់​ជានិច្ច​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ជាមួយគ្នា​នោះ​លោក​ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជា​ដល់​កងទ័ព​ទាំងអស់​ត្រូវ​ត្រៀមលក្ខណៈ​ឱ្យបាន​គ្រប់គ្រាន់​ទប់ទល់​និង​សភាពការណ៍​ដែល​បានកើត​ឡើងជា​យថាហេតុ​ពិសេស​គឺ​ត្រូវគោរព​បទបញ្ជា រង់ចាំ​បទបញ្ជា និង​អនុវត្តន៍​បទបញ្ជា​ឱ្យបាន​ដាច់ខាត​៕S/​