​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ឃាត់​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​៤​កញ្ចប់​

584
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ព្រះវិហារ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​៤​កញ្ចប់​ស្មើ​៤,៩៥​ក្រាម​។​ការឃាត់ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​នៅ​នៅ​ចំណុច​UTM(469755.01568157.8)​តាម​បណ្តោយ​ផ្លូវ​គ្រួស​ក្រហម​ទៅ​ប្រាសាទដប់​ស្ថិត​ក្នុងភូមិ​ស្រអែម​ត្បូង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៩​។

​ការចុះ​បង្ក្រាប​ករណី​ពាក់ព័ន្ធ​គ្រឿងញៀន​នេះ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរៈសេនីយ៍ត្រី​ពេជ្រ​សុ​ភី​មេបញ្ជាការ​ស្នាក់​ការមូល​ដ្ឋា​ន​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​សហការ​ជាមួយ​កម្លាំង​កងពលធំ​អន្តរាគមន៍​លេខ​៣​មេបញ្ជាការរង​ទទួលបន្ទុក​ការងារ​ព្រហ្មទណ្ឌ​។

​លោក​អនុសេនីយ៍ឯក ជុន បូរ៉ា បានឱ្យ​ថា ជនសង្ស័យ​ដែល​កម្លាំង​បាន​ឃាត់ខ្លួន​មានឈ្មោះ លី ហួ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្រអែម​ជើង​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​៤​កញ្ចប់​ស្មើ​៤,៩៥​ក្រាម ។​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ូតូ​ម៉ាកវ៉េវ​គ្មាន​ស្លាក​លេខ​១​គ្រឿង​កាបូប​ខ្មៅ​តូច​មួយ​ដែកកេះ​ចំនួន​២​កន្ត្រៃ​តួច​មួយ រួម​និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយចំនួនទៀត​។​

​លោក​មេបញ្ជាការរង​បាន​បញ្ជាក់ថា​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​កំពុង​កសាង​សុំ​ណុំ​រឿង​និង​បញ្ជូនបន្ត​ទៅកាន់​កងរាជអាវុធហត្ថ​ខេត្ត​នៅ​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​