​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ចាប់​ជនសង្ស័យ​ម្នាក់​និង​គ្រឿងញៀន​

826
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ជឹម ចេក​(​ហៅ​ជេ​) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​រស់នៅ​ភូមិ​ស្រអែម​ជើង​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​លោក​អនុសេនីយ៍ឯក​ជុន​បូរ៉ា​បានឱ្យដឹងថា​សមត្ថកិច្ច​ដកហូត​ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ចំនួន​៣​កញ្ចប់​ស្មើ​និង​០,៨២​ក្រោម​ទូរស័ព្ទដៃ​ចំនួន​១២​គ្រឿង​និង​សម្ភារៈប្រើប្រាស់​មួយចំនួន​បន្តទៅ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​បន្ត ៕S/​