​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​យុវជន​ម្នាក់​ករណី​លួច​

954
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​កាលពី​ល្ងាច ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៨ នៅ​ចំណុច​កាស៊ីណូ​ហ្គោល​ដិ​ន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេ​ត្ក​បន្ទាយមានជ័យ​ហើយ​ថ្ងៃទី​៣១​ខែមីនា បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។​

​លោក​វរសេនីយ៍ នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដ​ដឹងថា : ជនសង្ស័យ​មានឈ្មោះ​លឹម ម៉េង​ភេទ​ប្រុស​អាយុ ២៣​ឆ្នាំ​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មា ជ័យ​។​

នៅ​មុនពេល​កើតហេតុ​នោះ​ជនសង្ស័យ​បាន​ចូលទៅ​លួច​ម៉ូតូ​តាម​ចំណុច​នានា​ក្នុង​ក្រុង​ប៉ោយប៉ែត ចំនួន ៣​លើក​រួចមកហើយ ។​ម្ចាស់​ម៉ូតូ​ទៅ​ដាក់ពាក្យ​ប្តឹង​នៅ​អាវុធហត្ថ​ក្រុង​ប៉ោយ​ឋ៉ែ​ត​។​កម្លាំង​អាវុធហត្ថ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ខាងលើ​ហើយ​បាន​បញ្ជូនមក​ទីបញ្ជាការ​កង​រាជ​អស​វុ​ធ​ហត្ថ​ខេត្ត​។​

​លោក​វរសេនីយ៍ឯក​ម៉ែន​ភិរម្យ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ទទួលបន្ទុក​យុ​ត្តិ​ធ​ម៍​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ថា​ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​តាម​ចំណុច​នានា​ក្នុង​ក្រុង​ប៉ោយប៉ែត ចំនួន ៣​លើក​រួចមកហើយ​មែន ព្រោះ​វា​ងាយ​បាន​លុយ​ចាយ ហើយ​ម្ចាស់​ក៏​មិន​ចាប់​ភស្តុតាង​ឬ​សង្ស័យ​ឡើយ​។​កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​រឿងនេះ រប​ញ្ជូ​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕S/

​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​យុវជន​ម្នាក់​ករណី​លួច​