​កម្លាំង​កង​រាជ​អាវុធ​ចាប់បាន​សត្វព្រៃ​ប្រគល់​ឲ្យ​ជំនាញ​នៅ​ស្រុក​ជីក្រែង​

901
ចែករម្លែក

(​សៀមរាប​)៖​សត្វព្រៃ​មាន​អណ្តើក​និង​ត្រកួត​ចំនួន​២៥​ក្បាល​(​អណ្តើក​២២​ក្បាល​ត្រកួត​៥​ក្បាល​)​ដែល​ឈ​ឈួ​ញ​ដឹក​តាម​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង​របស់​ក្រុមហ៊ុន ហ្គី​ស្តា​ល់ ពី​សៀមរាប​ទៅ​ភ្នំពេញ ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ខេត្តសៀមរាប សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន​បានប្រគល់​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​ហេតុការណ៍​ឃាត់​រថយន្ត​ដឹក​អណ្តើក​នោះ បានធ្វើ​ឡើង​នៅ​ស្ថិតនៅ​ចំណុច​ភូមិ​ស្ពាន​ត្នោត ឃុំ​ល្វែង​ឫស្សី ជាប់​ព្រំប្រទល់ ស្រុក​ជីក្រែង ខេត្តសៀមរាប និង​ខេត្តកំពង់ធំ​កាលពី​ថ្ងៃទី​២៩ ខែសីហា​ឆ្នាំ​២០១៧ ។​

​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា​ក្នុង​ប្រតិបត្តិ​ការឃាត់​រថយន្ត​នេះ​កម្លាំង​ខេត្ត​សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ថា ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន​ចុះ​ឃាត់​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង របស់​ក្រុមហ៊ុន ហ្គី​ស្តា​ល់ ពី​សៀមរាប​ទៅ​ភ្នំពេញ​ខណៈពេល​នោះ​អ្នកបើក​បរបាន​ចុះ​រត់​គេចខ្លួនបាត់​។ ដោយមាន​ការសង្ស័យ ទើប​កម្លាំង​ជំនាញ​សុំ​ឆែកឆេរ ឃើញ​បទល្មើស​ធនធានធម្មជាតិ​(​សត្វ​អណ្តើក​និង​ត្រកួត​)​។​ក្រោយមក​បាន​យក​ប្រគល់ឱ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ បាគង ។

​ប្រភព​ដដែល​បាន​បន្តថា មុន​ឈានដល់​ធ្វើ​ការឃាត់​រថយន្ត​រប​ស់​ក្រុមហ៊ុន ហ្គី​ស្តា​ល់ ដឹក​អ្នកដំណើរ​នោះ ដោយមាន​ព័ត៌មាន​សម្ងាត់​ថា មាន​រថយន្ត​កំពុង​ដាក់​សត្វព្រៃ នៅមុខ​ផ្សារ​ជីក្រែង​ទាំងយប់ ហើយ​កំពុង​ចេញដំណើរ​ទៅ​ភ្នំពេញ ទើប​កម្លាំង​ជំនាញ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង បាន​ស្ទាក់​ចាប់បាន​នៅ​ចំណុច​ព្រំប្រទល់​ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

ក្នុងនោះ​សមត្ថកិច្ច​ដកហូត វត្ថុតាង​អណ្តើក​តម្កល់​ចំនួន ២២​ក្បាល ស្មើនឹង​១៥៦​គីឡូក្រាម​, ២​ត្រកួត​ចំនួន​៥​ក្បាល ស្មើនឹង​២០​គីឡូក្រាម​។ ៣,​រថយន្តក្រុង​ចំនួន​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7541 របស់​ក្រុមហ៊ុន ហ្គី​ស្តា​ល់ អ៊ិ​ច​ប្រេ​សដឹក​អ្នកដំណើរ​។ បច្ចុប្បន្ន​រថយន្ត ដឹក​អ្នកដំណើរ និង​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ប្រគល់ឱ្យ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រាសាទបាគង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​ដោយ​៖​ហូ​សាន់​

​កម្លាំង​កង​រាជ​អាវុធ​ហត្ថចាប់បាន​សត្វព្រៃ​ប្រគល់​ឲ្យ​ជំនាញ​នៅ​ស្រុក​ជីក្រែង​(រូប៖វ៉េបសាយ)