​កម្លាំង​ការពារ​ដែនជម្រកសត្វព្រៃ​គូលែន​បង្ក្រាប​ឈើ​លាក់ទុក​ក្នុងព្រៃ​ជាច្រើន​កន្លែង​

798
ចែករម្លែក

​ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​គំនរ​ឈើ​លេខ​២​ជាច្រើន​កន្លែង​ដែល​ឈ្មួញ​ដឹកជញ្ជូន​យកមក​លាក់ទុក​ក្នុងព្រៃ​ក្បែរ​ភូមិ​ត្រូវបាន​កម្លាំង​ការពារ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ស្នាក់ការ​តា​កឹង​បង្ក្រាប​។​ករណីនេះ​ធ្វើឡើង​រយៈពេល​ពេញ​មួយ​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៨​ស្ថិតក្នុង​ភូមិ​កោង​យ៉ោ​ង​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​ការបង្ក្រាប​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វុន​ធឿន​ប្រធានការិយាល័យ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ស្នាក់ការ​តា​កឹង​។​លោក​វុន​ធឿន​ប្រធានការិយាល័យ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ស្នាក់ការ​តា​កឹង​បាន​បញ្ជាក់ថា​ឈើ​ទាំងអស់​ជា​ប្រភេទ​ក្តារ​និង​ក្តារ​សន្លឹក​មាន​ប្រវែង​២​ម៉ែត្រ​រហូតដល់​៦​ម៉ែត្រ​។​ប៉ុន្តែ​នៅ​មិនទាន់​ដឹងថា​មាន​ចំនួន​ប៉ុន្មាន​សន្លឹក​និង​ប៉ុន្មាន​ម៉ែត្រគូប​នោះ​នៅឡើយ​ទេ​។​

​បច្ចុប្បន្ន​ឈើ​ទាំងអស់​កម្លាំង​កំពុងធ្វើការ​ប្រមូល​ដាក់​រថយន្ត​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ស្នាក់ការ​តា​កឹង​រង់ចាំ​ធ្វើការ​វាស់វែង​នៅពេល​ក្រោយ​។​ជាមួយគ្នា​នោះ​លោក​ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​និង​ជម្រុញ​ទៅដល់​អាជ្ញាធរ​ក៏ដូចជា​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ ត្រូវ​ចុះ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់ ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន។ ដោយ​មិនត្រូវ​ឲ្យ​ពួកគាត់​ទទួល​ស្តុក​ឈើ​ខុសច្បាប់​នៅតាម​ផ្ទះ ដែល​ក្រុម​ឈ្មួញ​ទិញ​ដាក់​ផ្ញើ​ទុក្ខ​។ បើ​មិន​ដូច្នោះ​ទេនោះ​ម្ចាស់ផ្ទះ​នឹង​អាច​ប្រឈមមុខ​ទៅនឹង​ផ្លូវច្បាប់​ស្ដីពី​ការជួញដូរ​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​៕S/​

​កម្លាំង​ការពារ​ដែនជម្រកសត្វព្រៃ​គូលែន​បង្ក្រាប​ឈើ​លាក់ទុក​ក្នុងព្រៃ​ជាច្រើន​កន្លែង​