​កម្លាំង​ការពារ​ព្រំដែន​បេ្ត​ជ្ញា​​ការពារ​ព្រះមហាក្សត្រ​រដ្ឋធម្មនុញ្ញ​និង​រាជរដ្ឋាភិបាល​ស្របច្បាប់​

573
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នាយ​និង​ពលទាហាន​នៅក្នុង​កងវរៈសេនាតូច​លេខ​៣៨៥​កម្លាំង​ការពារ​ព្រំដែន​ទិស​ប្រាសាទព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​ប្តេជ្ញាចិត្ត​ថា​ការពារជាតិ​មាតុភូមិ​និង​ប្រជាជន​កម្ពុជា​ឱ្យបាន​ដាច់ខាត​។​ប្តេជ្ញា​ការពារ​ព្រះមហាក្សត្​រដ្ឋធម្មនុញ្ញនិងរាជរដ្ឋាភិបាល​ស្របច្បាប់​។​ស្មោះត្រង់​បម្រើ​ការពារ​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ព្រមទាំង​ក្រុមគ្រួសារ​គ្រប់ពេលវេលា​និង​គ្រប់​កាលៈទេសៈ​។

​ការប្តេជ្ញាចិត្ត​របស់​ក​ង​កម្លាំង​ក្នុងឱកាស​នាយ​ឧ​ត្ត​ម​សេនីយ៍​គីម​ប៊ុន​ថា​ន​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរៈភូមិន្ទ​និង​ជា​នាយករង​ខុ​ទ្ធ​កា​រល​យ័ស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​បាន​ដឹកនាំ​ប្រតិភូ​សម្ព័ន្ធមេត្រី​ចុះសួរសុខទុក្ខ​សំណេះសំណាល​និង​នាំ​សម្ភារៈ​ថវិកា​មក​ប្រគល់ជូន​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​។​

​មេបញ្ជាការ​ព្រមទាំង​នាយ​និង​ពលទាហាន​នៅក្នុង​វរៈ​សេនា​តូច​អន្តរាគមន៍​លេខ​៣៨៥​ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៨​ដែល​ឈរជើង​ការពារ​ព្រំដែន​ក្នុង​សមូរ​ភូមិ​ទិស​ទី​១​ប្រាសាទព្រះវិហារ​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​និង​កម្ទេច​ជន​ក្បត់ជាតិ​ទណ្ឌិត​សមរង្សី​គ្រប់ពេលវេលា​បើសិន​ជាមាន​វត្ត​មាននៅ​លើ​ទឹកដី​កម្ពុជា​។​

ជាមួយ​នោះ​ការពារ​ឱ្យបាន​ដាច់ខាត​ព្រះមហាក្សត្រ​រដ្ឋធម្មនុញ្ញ​និង​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​នៅក្នុង​អាណត្តិ​នេះ​និង​អាណត្តិ​ក្រោយៗ​ទៀត​។​ជាមួយនេះ​ក៏​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ទណ្ឌិត​សមរង្សី​ជា​ជន​ក្បត់ជាតិ​ត​ពូជ​ដែល​បានធ្វើ​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​អង្គ​ព្រះមហាក្សត្រ​នៃ​យើង​។​មិន​ជឿ​ដាច់ខាត​តាម​ពា​ក្ស​ញុះញុង​ណាមួយ​របស់​ទណ្ឌិត​ក្បត់ជាតិ​សមរង្សី​ឡើយ​។​

​នៅក្នុង​ឱកាស​នោះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គីម​ប៊ុន​ថា​ន​បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែលជា​និច្ច​ជា​កាល​សម្តេច​ទាំង​ទ្វេ​តែងតែមាន​ការគិតគូរ​យកចិត្តទុកដាក់​ជានិច្ច​អំពី​សុខទុក្ខ​និង​ការរស់នៅ​របស់​នាយ​និង​ពលទាហាន​គ្រប់ៗ​រូប​។​

​ជាមួយគ្នា​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ក៍បាន​ពាំនាំ នូវ​ការ​ផ្តាំផ្ញើរ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ លោក​ហូរ​សិទ្ធី​នាយក​ខុ​ទ្ធ​ការ​ល័យ​សម្តេច​តេ​ជោ​ហ៊ុនសែន​,​លោក​បណ្ឌិត​អូ​នព​ន្ធ័​មុន្នី​រ័ត្ន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​,​លោក​ឧកញ៉ា ពុង ឃាវ​សែ ដែលជា​សម្ព័ន្ធមេត្រី និង​វរៈ​សេនា​តូច​៣៨៥​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គីម​ប៊ុន​ថា​ន​ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​នាយ​និង​ពលទាហាន​នៃ​វរៈ​សេនា​តូច​៣៨៥​ទាំងអស់​ដែលមាន​ស្មារតី​ស្រឡាញ់​ជាតិ​សាសនា​ព្រះមហាក្សត្រ​ស្រឡាញ់​និង​ការពារ​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែលជា​នាយករដ្ឋមន្ត្រី​ស្របច្បាប់​ដែល​ប្រសូត្រ​ចេញពី​ការបោះឆ្នោត​៕S/​