​កម្លាំង​ការពារ​ព្រំដែន​កម្ពុជា​និង​ទាហាន​ថៃ​ពង្រឹង​សហប្រតិបត្តិ​ការទប់ស្កាត់​បទល្មើស​ឆ្លងដែន​

270
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​មន្ត្រីនគរបាល​ការពារ​ព្រំដែន​បានឱ្យដឹងថា​:​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រំដែន​ស្វាយព្រៃ​នៃ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​។​

កម្លាំង​ទាហាន​ឈុតខ្មៅ​នៃ​កងអនុសេនាធំ​១២.០៤​ជួរមុខ​កម្ពុជា​-​ថៃ​ឈរជើង​ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​ស្រឡៅ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។​ឈម​និង​ឃុំ​ផាន់​សឹក​ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ​ប្រ​ទស​ថៃ​បាន​ជួបប្រជុំ​ក្នុង​ទឹកដី​ថៃ​កាល​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៩​ដើម្បី​ពង្រឹង​ការទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​បង្កា​រ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​ខុសច្បាប់​។​

​លោក​វរសេនីយ៍ត្រី​អឿ​ម​ប៊ុនធឿន​នាយប៉ុស្តិ៍​ព្រំដែន​ស្វាយព្រៃ​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ និង​លោក​លោក​អនុសេនីយ៍ត្រី ស​ង្ក្រា​ន ធូ​ខាំ​នី មេបញ្ជាការរង​កងអនុសេនាធំ ១២.០៤​ឱ្យដឹង​ស្រដៀង​គ្នា​ថា​:​កន្លងមក​បទល្មើស​ឆ្លងដែន​ខុសច្បាប់​មួយចំនួន​បានកើត​ឡើងជា​បន្តបន្ទាប់​ដែល​ទាមទារ​ឱ្យកម្លាំង​ជួរមុខរ​វា​កម្ពុជា​-​ថៃ​ត្រូវតែ​រួមគ្នា​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​ទាំងនោះ​។​កងកម្លាំង​ជួរមុខ​កម្ពុជា​-​ថៃ​។​

ដោយ​ភាគី​ទាំង​២​បាន​ប្រជុំពិភាក្សា​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​រួមមានៈ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ បទល្មើស​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ បទល្មើស​នាំ​ទំនិញ​គ្រប់​ប្រភេទ​គេចពន្ធ​ខុសច្បាប់​បទល្មើស​ចោរកម្ម​ឆ្លងដែន​ខុសច្បាប់​និង​បទល្មើស​ឆ្លងដែន​មួយចំនួនទៀត​ផងដែរ​៕S/

​រូបថត​:​នគរបាល​ការពារ​ព្រំដែន​លេខ​៨១៥​កម្ពុជា​និង​ទាហាន​ឈុតខ្មៅ​ថៃ​ជួរមុខ​កម្ពុជា​-​ថៃ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​(​រូប​: ប​.​ជ័យ​)​