​កម្លាំង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​កំពង់ឆ្នាំង​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​ជល​គី​រី​

272
ចែករម្លែក

ដោយៈ​ឬ​ទ្ធី​ស័ក្តិ​/​កំពង់ឆ្នាំងៈ​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​សហការ​ជាមួយ​ផ្នែក​និង​សង្កាត់រដ្ឋបាល​ជលផល​កំពង់ប្រាសាទ​បាន​ចុះ​ធ្វើការ​រុះរើ​និង​កម្ទេចចោលរ​បាំងសាច់​អ៊ួ​ន​ក្រឡា​ញឹក​និង​លប​លូ ដែល​ក្រុម​ជនល្មើស​ដាក់​នៅក្នុង​រដូវ​ទឹកទន្លេ​កំពុង​ឡើង ។

​ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​៨​សីហា​២០១៩​ម្សិលមិញ​ដឹកនាំ​ដោយ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​លោក​លី​ឡា​និង​ផ្នែក​សង្កាត់រដ្ឋបាល​ជល់ផល​សហគមន៍​នេសាទ​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​២១​នាក់​កា​រណូត​តូចធំ​៨​គ្រឿង​។​ធ្វើឡើង​នៅ​ចំណុច​ព្រែក​ស្តី​ដក​គង​និង​ចំណុច​បឹង​ផ្សោត​ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង ។

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​លោក​លី​ឡា​បានឱ្យដឹងថា​ក្នុងការ​បង្ក្រាប​នេះ​សមត្ថកិច្ច​ជលផល​បាន​រុះរើ​បំផ្លាញចោលរ​បាំងសាច់​អ៊ួ​ន​ក្រឡា​ញឹក​ចំនួន​២៤​កន្លែង​ប្រវែង​១.៦០០​ម៉ែត្រ​។​លប​លូ​សាច់​អ៊ួ​ន​២៤​បង្គោល​៩០០​ដើម​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ​ចំនួន​៥០​គីឡូ ។ ​​

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​បន្តថា​នៅក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​ទឹកទន្លេ​នៅ​គ្រា​ដែល​ផ្នែក​លើ​កំពង់មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​ធ្វើឱ្យ​កម្ពស់​ទឹកទន្លេ​សាប​មានការ​ហក់​ឡើង​ផងដែរ​។​លោ​កថា​កម្លាំង​របស់លោក​ចុះបង្ក្រាប់​បទល្មើស​នេសាទ​ជាប្រចាំ​នៅ​គ្រប់​ដែន​រដ្ឋបាល​របស់លោក​ដោយ​ធ្វើយ៉ាងណា​ឱ្យនៅ​កំរិត​ទាប​បំផុត ៕S/