​កម្លាំង​ជលផល​ចុះ​រុះរើរ​បាំងសាច់​អួន​ល្មើស​នេសាទ​ចំនួន​៦​កន្លែង​នៅ​ស្រុក​បរិបូរណ៍​

927
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​កម្លាំង​រដ្ឋ​បាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០១៨ បាន​ចុះទៅ​កាន់​ភូមិសាស្ត្រ ស្រុក​បរិបូរណ៍ ដើម្បី​ពិនិត្យមើល​សកម្មភាព​នេសាទ​ល្មើសច្បាប់​​និង​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​តែម្តង​។​

លោក​សោម ភិ​រុណ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បានឱ្យដឹងថា នៅក្នុង​ប្រតិបត្តិ​ការណ៍​នេះ​កម្លាំង​របស់លោក​​បានសម្រេច​រុះរើ​របាំង​សាច់​អួន​នៅ​ចំណុច​ព្រែក​ក្រពើ ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍ បាន​ចំនួន ៦​កន្លែង​ប្រវែង ៣០០​ម៉ែត្រ លូ​សាច់​អួន​ចំនួន ៦​គ្រឿង បង្គោល​ចំនួន​១០០ ដើម​និង​ចាក់​លែង​ត្រី​ចម្រុះ​ទៅក្នុង​ដែនទឹក​ធម្មជាតិ​វិញ​ចំនួន​១០​គីឡូក្រាម​៕S/​

​កម្លាំង​ជលផល​ចុះ​រុះរើរ​បាំងសាច់​អួន​ល្មើស​នេសាទ​ចំនួន​៦​កន្លែង​នៅ​ស្រុក​បរិបូរណ៍​