​កម្លាំង​នគរបាល​ខណ្ឌ​បង្ក្រាប​សង្វៀន​ជល់​មាន់​មេ​ប៉ុស្តិ៍​រអ៊ូរទាំ​

198
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​ខុសច្បាប់​មួយកន្លែង​ក្បែ​ផ្លូវ​រថភ្លើង​ក្នុងភូមិ​ប៉​ប្រ៉​កជើង​សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ​សែន​ជ័យ​ត្រូវ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ​ចុះទៅ​បង្ក្រាប​។​ក្នុងនោះ​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់​កាលពី​ព្រឹក​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៩​។​តែ​លោក​ប៉ាល់​យុ​ត្ថា​មេ​ប៉ុស្តិ៍​កា​កាប​១​ជា​ម្ចាស់​មូលដ្ឋាន​មានការ​អាក់អន់ចិត្ត​ទៅវិញ​ដោយ​ពោល​បោះពាក្យ​ថា​អាង​តែ​សមត្ថកិច្ច​ចេះតែ​ដើរ​ចាប់​គ្មាន​ដឹងអី​។​

​ការ​អាក់អន់ចិត្ត​រប​ស់មេ​ប៉ុស្តិ៍​កា​កាប​១​នេះ​អាច​សន្និដ្ឋានបាន​ថាករ​ណី​បង្ក្រាប​ទីតាំង​ល្បែង​លួច​ប្រជល់មាន់​ខាងលើ​នៃ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជាការ​វាយ​បំបែក​ឆ្នាំ​បាយ​របស់លោក​មេ​ប៉ុស្តិ៍​កា​កាប​១​នោះ​ទើប​លោក​អន់ចិត្ត​ជាមួយ​កម្លាំង​អន្តរាគមន៍​បែបនេះ​។​​

លោក​វរសេនីយ៍ឯក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​ក្រោម​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​អគ្គ​រង​នគរបាលជាតិ​និង​ជា​ស្ន​ក​ការ​នគរបាល​រាជធានី​ភ្នំពេញ​តែងតែ​ដាស់តឿន​ជម្រុញ​និង​បទបញ្ជា​ដ៏​ម៉ឹងម៉ាត់​។​ឱ្យកម្លាំង​នគរបាល​គ្រប់​បណ្តា​ជំនាញ​ផ្នែក​យកចិត្តទុកដាក់​បង្ក្រាប​ទប់ស្កាត់​រាល់​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​៕S/​

#