​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់​ជនសង្ស័យ​ម្នាក់​និង​គ្រឿងញៀន​

814
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ចំនួន​២២​កញ្ចប់​នៅត្រង់ចំណុច​សំណង់​មិន​រាបរយ​ក្រុម​០៧​ភូមិ​លូ​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​ម៉ោង​១១​ថ្ងៃទី​១ ខែ សីហា ឆ្នាំ​២០១៨ ។​

លោក​ម៉ៅ ចាន់​ថុ​ន ជំនាញ​ផ្នែក​បង្ក្រាប​គ្រ​ញៀន បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​នេះ កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​មានឈ្មោះ ង្វៀង យាំង​ឌាំ​ង ភេទ​ប្រស អាយុ​៤៣​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​០៧​ភូមិ​លូ​សង្កាត់​ស្វាយប៉ាក​(​ជួញដូរ​)​។​

​លោក​បន្តថា ក្រោយពី​បង្ក្រាប​យើង​ដកហូត​បាន​វត្ថុតាង​រួមមាន ១/​ក្រាម​ព៌​ណសរ​ថ្លា​ចំនួន ២២​កញ្ចប់ ។ ២/​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១​។​៣/​ថង់​សំរាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​៤/​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុ​សិ៍ត​កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​៕S/​

​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់​ជនសង្ស័យ​ម្នាក់​និង​គ្រឿងញៀន​