​កម្លាំង​នគរបាល​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

899
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​នគរបាល​ស្រុក​ជាំ​ក្សាន្ត​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​​។​ការឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ខាងលើនេះ​បាន​ធ្វើឡើង​ស្ថិតនៅ​ភូមិ​ស្រអែម​ខាងជើង​មណ្ឌល​(៦)​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​ខណៈពេលដែល​កម្លាំង​សមត្ថកិច្ច​ដើរល្បាត​នៅពេល​យប់​បាន​ប្រទះឃើញ​ស្ត្រី​សង​ស្ស័​យ​ជិះ​ម៉ូតូ​ម្នាក់ឯង​ពេលយប់​។​ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ដើម្បី​សួរនាំ​។​ក្នុង​នោះបាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹក​ក​)​ចំនួន​២​កញ្ជប់​ធំ​ដែល​ស្ត្រី​ខាងលើ​បន្លំ​ដាក់​ក្នុង​ប្រអប់​ថ្នាំ​សម្រក​រាង​។​

​ស្ត្រីជន​សង្ស័យ​ឈ្មោះ ធីប សារ៉ាត់ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទួលប្រាសាទ​ឃុំ​ត្រពាំង​ត្រាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​បច្ចុប្បន្ន​ស្ត្រីជន​សង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត​ឃុំខ្លួន​បណ្តោះអាសន្ន​ដើម្បី​សួរនាំ​និង​ចងក្រង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​៕S/

​កម្លាំង​នគរបាល​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​