​កម្លាំង​នគរបាល​ឃាត់ខ្លួន​ស្ត្រី​៣​នាក់​ករណី​ជួញដូរ​គ្រឿងញៀន​

629
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កណ្តាលៈ​នគរបាល​ក្រុង​តាខ្មៅ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការនគរបាល​ក្រុង​តាខ្មៅ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​តា​ក្តុល​បាន ឃាត់ខ្លួន​ក្រុម​ជួញ​ស្ត្រី​ដូរ​គ្រឿងញៀន​៣​នាក់​។

ការចុះ​បង្ក្រាប​នេះ ធ្វើឡើង ចំណុច​ក្នុង​បន្ទប់​ជួល​ជនសង្ស័យ ភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ​កាលពី​ល្ងាច​ថ្ងៃទី​០៩ ខែសីហា​ឆ្នាំ​២០១៨ ។​​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការនគរបាល​ក្រុង​តាខ្មៅ បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ វ៉ាន់ ស្រី​ភ័​ស្ត អាយុ​២២​ឆ្នាំ មុខរបរ​បម្រើកា​ងារ​ក្នុង​ហាង ឈ្មោះ សុខ ស្រី​ពេ​ជ្យ អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ឈ្មោះ​ហួយ ស្រីមុំ អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។

​លោក​អធិការ​បញ្ជាក់ទៀតថា វត្ថុតាង​ដកហូត​បាន​មេ​តំ​ហ្វេ​តា​មីន ឬ ម៉ា​ទឹកកក​ចំនួន​០៦​កញ្ចប់​ធំ ។ ចំពោះ​ជនសង្ស័យ​ទាំង​៣​នាក់ ពុំដែល​ជាប់ពន្ធនាគារ​ឡើយ​ពីមុន​ឡើយ​៕S/​

​កម្លាំង​នគរបាល​ឃាត់ខ្លួន​ស្ត្រី​៣​នាក់​ករណី​ជួញដូរ​គ្រឿងញៀន​