​កម្លាំង​នគរបាល​ឃាត់ខ្លួន​នារី​ម្នាក់​លក់​គ្រឿងញៀន​

665
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​នារី​ត្រូវ​នគរបាល​ឃាត់ខ្លួន​នៅ​ចំណុច​របង​វត្ត​សារា​វ​ន្ត័​ក្រុម​៣៦​ភូមិ​៩​សង្កាត់​ជ័យជំនះ​កាលពី​វេលា​ម៉ោង​១៣:៣០​នាទី​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៨​។​ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ណ៍​នេះ​កំលាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​រួមមាន ឈ្មោះ ស៊ុ ប៊ី​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ​ស្នាក់នៅ​ក្បែរ​បង​វត្ត​សង្កាត់​ជ័យជំនះ​។​

​វត្ថុតាង​ចាប់យក​រួមមាន​១/-​ក្រាម​ព័ណ៌​សរ​ថ្លា​(​គ្រឿងញៀន​)​ចំនួន​៨​កញ្ចប់​។​២/​ឧបករណ៍ប្រើប្រាស់​សំរាប់​សេព​គ្រឿងញៀន​មួយចំនួន​។​៣/​ថង់​សំរាប់​ច្រក​គ្រឿងញៀន​ធ្វើ​សកម្មភាព​មួយចំនួន​។​៤/​ប្រាក់រៀល​ចំនួន​មួយ​មុ​ឺ​ន​ពីរ​រយ​(១០២០០)​។​ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុ​សិ៍្ត​កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង​ក្រុម​ដ៏​ទៃ​ផ្សេងទៀត​ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​៕S/​

​កម្លាំង​នគរបាល​ឃាត់ខ្លួន​នារី​ម្នាក់​លក់​គ្រឿងញៀន​