​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

339
ចែករម្លែក
  • 14
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្នុង​ពីរ​ករណី​ប្រើប្រាស់​និង​រក្សាទុក​គ្រឿងញៀន​។​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង​ភូមិ​ដំណាក់​ធំ​២​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​២១​ខែកុម្ភៈ ឆ្នាំ​២០១៩​។

​លោក ឯម ភា​រី នាយប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​បានឱ្យដឹងថា ជនសង្ស័យ​ទាំងបី​នាក់ ទី​1​ឈ្មោះ វន វុ​ត អាយុ ២៥​ឆ្នាំ​ទី​2​ចិន ព្រិច អាយុ ២៤ ឆ្នាំ អ្នក​ទាំងពីរ​ស្នាក់​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​បី​។ ចំណែក​ទី​3​ឈ្មោះ​យ៉ាង អាយុ ២៤ ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​មិន​ប្រាកដ​។​

​ក្រោយ​ការសួរនាំ​រួច​ជនសង្ស័យ​រួមទាំង​វត្ថុ​តាំង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​បន្ត​៕S/​