​កម្លាំង​នគរបាល​ឃាត់ខ្លួន​ក្រុម​ឆក់​បីនាក់​នៅ​ខណ្ឌទួលគោក

830
ចែករម្លែក

(​ភ្នំពេញ​)៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​២​បាន​ឃាត់ខ្លួន​ក្រុម​ឆក់​ទូ​ស័ព្ទ​បីនាក់​នៅ​ចំណុច​មុខផ្ទះ​លេខ​៥៩៦ ផ្លូវ​លេខ​១២៨ ក្រុមទី​១៧ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​២ ខែសីហា​ឆ្នាំ​២០១៧ ។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១-​ឈ្មោះ ស្រ៊ុន ឈុន​ទី ហៅ ឡា​ទី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ទី​២-​ឈ្មោះ រ៉េ​ន សុខ​រតនៈ​ហៅ រតនៈ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​។ ទី​៣-​ឈ្មោះ កុសល បញ្ញា​សិទ្ធ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ឹង បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​តុ​គុយទាវ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹង​ទៀតថា​វត្ថុតាង​ដែល​បាន​ចាប់យក ៖ ម៉ូតូ​ពីរ​គ្រឿង​ម៉ាក Honda C110 ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ 1BD-4677 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 80 02894 និង​ម៉ាក Yamaha Sirius ពណ៌​លឿង ពាក់ ស្លាក​លេខ​ភ្នំពេញ 1L-8044 មាន​លេខ​តួ និង​លេខ​ម៉ា ស៊ីន 933249​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់ កំពុង​ឃាត់ខ្លួន​ជា បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕S/​ដោយ៖ហូសាន់

​កម្លាំង​នគរបាល​ឃាត់ខ្លួន​ក្រុម​ឆក់​បីនាក់​នៅ​ខណ្ឌទួលគោក (រូប៖នគរបាល)