​កម្លាំង​នគរបាល​ឃាត់​ជនសង្ស័យ​២​នាក់​បន្ទាប់ពី​ឆែក​ឃើញ​ថ្នាំញៀន​

246
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បន្ទាប់ពី​ឃើញ​ក្រាម​ពណ៌​ស​ថ្លា​៤​កញ្ចប់​ថង់​តូច​រួច​បញ្ជូនទៅ​សាកសួរ​នៅ​ស្នាក់ការ​ប៉ុស្តិ៍​។​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ជិត​សំណង់​មិន​រៀបរយ​លើផ្លូវ​៦០​ម៉ែត្រ​ភូមិ​ព្រែក​តា​គង់​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៩​។​

​កម្លាំង​កង​អន្តរាគមន៍​ខណ្ឌមានជ័យ​បាន​ឃាត់ខ្លួន​បុរស​២​នាក់​ខណៈពេលដែល​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HG3774​ឌុប​គ្នា​ធ្វើដំណើរ​តាមផ្លូវ​៦០​ម៉ែត្រ​។​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់​នៅក្នុង​ហោប៉ៅ​ខោ​ទើប​ឃាត់ខ្លួន​បញ្ជូនទៅ​សាកសួរ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំងបី​នាក់ បាន​ឆ្លើយ​សារភាពថា គ្រឿងញៀន ទាំង​៤​កញ្ចប់ នោះ ជា​របស់​ពួកគេ​ពិតមែន ដែល​ពួកគេ​ទិញ​ក្នុង​១​កញ្ចប់ តម្លៃ​១​ម៉ឺន​រៀល យកទៅ​ជក់​ប៉ុណ្ណោះ ។
​វត្ថុតាង​ដកហូត​បានរួម​មាន ៖ ក្រាម​ព​ណ៍ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ៤​កញ្ចប់​តូច និង​ម៉ូតូ​មួយគ្រឿង ម៉ាក ម៉ាក Honda Dream ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HG-3774៕S/​