​កម្លាំង​នគរបាល​ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

90
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​ចាស់​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន​១៨​ថង់​ទើប​កម្លាំង​នគរបាល​ឃាត់ខ្លួន​តែម្តង​។​ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅមុខ​ផ្សារ​ឯករាជ្យ​៣ ភូមិ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​កាលពី​រសៀល​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០១៩​។

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ​ប្រាក់​ផៃ​អាយុ​១៩​ឆ្នាំ​ភេទ​ប្រុស​មុខរបរ​មិន​ពិតប្រាកដ​ទី​លុះ​នៅ​មិន​ពិតប្រាកដ​។​វត្ថុតាង​សមត្ថកិច្ច​ដកហូត​ថ្នាំញៀន​ប្រភេទ​ម្សៅ​ស​ក្រោម​ចំនួន​១៨​កញ្ចប់​ថង់​តូច​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ប​ណ្ណោះ​អាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕S/​