​កម្លាំង​នគរបាល​ឃាត់​មនុស្ស​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

135
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ឃាត់​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣​នាក់​នៅ​ចំណុច​ភូមិ​បុរី​រដ្ឋបាល​សង្កាត់ ក្រុង​សំរោង​កាលពី​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ ១.​ឈ្មោះ ញ៉ែម ធារ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង​។​២.​ជា ហេង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​រស់នៅ​ភូមិ​បុរី​រដ្ឋបាល​សង្កាត់​សំរោង ក្រុង​សំរោង​។​៣.​បុត្រ​ស្រី​និ​ច​ភេទ​ស្រី​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​បុរី​រដ្ឋបាល​សង្កាត់​សំរោង​ក្រុង​សំរោង​។​ដកហូត​វ​ត្តុ​តាង​រួមមាន​-​ប្រភេទ​ថ្នាំញៀន​និង​វ​ត្តុ​តាង​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕S/​