​កម្លាំង​នគរបាល​បញ្ជូន​ជន​៩​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

899
ចែករម្លែក

​ដោយៈ​បាយ័ន​/​សៀមរាបៈ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បន្ទាយស្រី​និង​នគរបាល​ក្រុង​សៀមរាប​បាន​ចុះបង្ក្រាប​បទល្មើស​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​។​ការឃាត់ខ្លួន​ស្ថិតនៅ​ភូមិ​កំ​ព្រហ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី និង​ភូមិ​អារញ្ញ សង្កាត់​សៀមរាប និង​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​២៤​និង​២៥​ខែឧសភា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ចំនួន​៩​នាក់​ឈ្មោះ រ៉េត សុធា ភេទ​ប្រុស ឆ្នាំ​កំណើត​២០០០​អ្នកចាត់ចែង​និង​ប្រើប្រាស់​ដោយមាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​ឈ្មោះ​វុ​ធ​សុខា​ភេទ​ប្រុស​ឆ្នាំ​កំណើត​២០០០​អ្នកចាត់ចែង​និង​ប្រើប្រាស់​ដោយមាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​ឈ្មោះ កេង វុ​ធ ភេទ​ប្រុស ឆ្នាំ​កំណើត​២០០១​ចាត់ចែង​និង​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​ឈ្មោះ ម៉ូ​ន ហ៊ាង ភេទ​ប្រុស ឆ្នាំ​កំណើត​២០០០​ចាត់ចែង​និង​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​​ឈ្មោះ រិ​ទ្ធ រ៉ាត់ ភេទ​ប្រុស​ប្រើប្រាស់​ករណី​មិន​រាងចាល​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​ឈ្មោះ ស៊ន់ សឿ​ម ភេទ​ប្រុស ឆ្នាំ​កំណើត​ប្រើប្រាស់​ករណី​មិន​រាងចាល​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​ឈ្មោះ លឿម រដ្ឋា​ហៅ​ឆាង​ភេទ​ប្រុ​ឆ្នាំ​កំណើត​២០០១​រក្សាទុក​និង​ជួញដូរ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​​ឈ្មោះ​លៀង​ឃុនលី​ភេទ​ប្រុស​ឆ្នាំ​កំណើត​២០០១​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​ឈ្មោះ​ជៀម​គឹមអេង​ភេទ​ប្រុស​ឆ្នាំ​កំណើត​២០០១​សមគំនិត​ជួញដូរ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​៕S/

កម្លាំង​នគរបាល​បញ្ជូន​ជន​៩​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​