​កម្លាំង​នគ​បាល​ចាប់​ជន​៤​ជា​បន្ត​បន្តា​ប់​ក្រោយពី​លួច​ខោអាវ​រោងចក្រ​

69
ចែករម្លែក

ដោយ​:​ចាន់តូ​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌដង្កោ​បាន​បើក​ការស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ជា​បន្តបន្ទាប់​និង​ដកហូត​វត្ថុតាង​មួយចំនួន​រួមទាំង​រថយន្ត​មួយគ្រឿង​។​ក្រោយពី​ធ្វើ​សកម្មភាព​លួច​ខោអាវ​ចេញពី​រោងចក្រ​មួយកន្លែង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២១៧​ភូមិ ថ្មី​សង្កាត់ ដង្កោ​ខណ្ឌ ដង្កោ​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ឯក​ជឹម​ស៊ីថា​អធិការនគរបាល​ខណ្ឌ​ដង្កោ​បានឱ្យដឹងថា​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ធ្វើ​សកម្មភាព​ប្រើ​រថយន្ដ​តូ​រី​ស​មួយគ្រឿង​ជា​មធ្យោបាយ​ដឹកជញ្ជូន​ខោអាវ​ដែល​លួចបាន​។​លោក​បន្តថា​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​ទៀត​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ដង្កោ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ពេល​កំពុង​ធ្វើ​សកម្មភាព​។​

សមត្ថកិច្ច​ដកហូត​វត្ថ​វត្ថុតាង​ខោអាវ​ដែល​វេច​ខ្ជ​ប់​រួច​បាន​ចំនួន​១៥​កេះ​ចំណែក​៣​នាក់​ទៀត​ឡើង​ជិះ​រថយន្ដ​គេចខ្លួនបាត់​។​លុះ​ព្រឹក​ឡើង​ក្រោយ​យ​ពី​សាកសួរ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​រួច​លោក​បាន​បន្ត​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​បន្ថែមទៀត​រួមទាំង​វត្ថុតាង​មួយ​។​រថយន្ដ​តូ​រី​ស​មួយគ្រឿង​ទៀត​ម៉ាក​សាំង​យ៉ុង​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB1032​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នាំយក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​ធ្វើការ​សាកសួ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕S/​