​កម្លាំង​ប្រជា​ការពារ​ប្រមូល​កាកសំណល់​សំរាម​និង​លាង​សម្អាត​ផ្លូវ​ក្នុង​មូលដ្ឋាន

247
ចែករម្លែក
  • 16
    Shares

​ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០១៩​អភិបាលខណ្ឌ​ឫស្សីកែវ​បាន​ណែនាំ​ជាប្រចាំ​ឱ្យកម្លាំង​ប្រជា​ការពារ បន្ត​នាំយក​គ្រឿងចក្រ​ប្រមូល​កាកសំណល់​សំរាម និង​លាង​សម្អាត​ផ្លូវ ក្នុង​មូលដ្ឋាន​។​ដើម្បី​ប្រមូល​រាល់​កាក​កា​សំណល់​សំរាម​នានា និង​លាង​សម្អាត​ផ្លូវជាតិ​លេខ​៥ មហាវិថី​ឈ្នះ​ឈ្នះ និង​តាម​បណ្ដា​ផ្លូវ​មួយចំនួនទៀត នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ ថែរក្សា​បរិស្ថាន​ទីក្រុង​ស្អាត ។​

​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​-​សង្កាត់ ក្រោម​ការដឹកនាំ​ដោយ​លោក ជា ពិសី បាន​ចូលរួម​សកម្មភាព​ទីក្រុង​ស្អាត តាមរយៈ​ការធ្វើ​អនាម័យ ប្រមូល​រាល់​កាកសំណល់​សំរាម​តាម​ដងផ្លូវ នៃ​គោលដៅ​សំខាន់ៗ និង​លាង​សម្អាត​ផ្លូវ​។ ដូច្នេះ​សូម​យើងទាំងអស់គ្នា ចូលរួម​គាំទ្រ​និង​ជំរុញ​ចលនា​ទីក្រុង​ស្អាត ឱ្យបាន​សកម្ម​ទូលំទូលាយ ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​ទីក្រុង និង​ការកែលម្អ​មជ្ឈដ្ឋាន​រស់​នៅ​របស់​យើង​គ្រប់គ្នា ឱ្យ​កាន់តែ​ល្អប្រសើរ​ប្រកបដោយ​សុខដុមរមនា និង​ដើម្បី​កិត្តិយស​ជាតិ​៕S/