​កម្លាំង​ផ្នែក​សឹក​រង​ត្បែងមានជ័យ​សង់ផ្ទះ​មួយ​ខ្ន​ង​ជូន​អតីតយុទ្ធជន​

837
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៨​នេះ​លោក​ឧត្ដមសេនីយ៍ទោ​ចាន់​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​ខេត្ត​បាន​ដឹកនាំ​ប្រធាន​អនុប្រធាន​សាខា​ចុះជួយ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​។​

​អតីតយុទ្ធជន​ឈ្មោះ សាត់ ទួន ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​ជា​ជនពិការ​រស់នៅ​ភូមិ​បាក់​កាំ ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​។ ផ្ទះ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​៨​ម៉ែត​ហរ​ធ្វើ​អំពី​ឈើ​ប្រកស​ង្ក័​សី ។​ចូលរួម​ស​ង្ទ់ះ​មាន​កម្លាំង​ផ្នែក​សឹក​រង​ត្បែងមានជ័យ កម្លាំង​អធិការនគរបាល​ត្បែងមានជ័យ កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ឈានមុខ កម្លាំង​ស្នងការ​នគ​បាល​ខេត្ត អាវុធហត្ថ​ស្រុក​ត្បែង ក្រុមយុវជន មន្ត្រី​សាលាឃុំ​ឈានមុខ រួមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​៨៤​នាក់​ក្នុង​ការជួយ​សាងសង់​នេះ​។​

​ក្នុងឱកាស​នោះដែរ​លោក​ឧត្ដមសេនីយ៍ទោ​ចាន់​សុភ​ត្រា័​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​ខេត្ត​បាន​លើកឡើងថា​ប្រទេស​យើង​មាន​សុខសន្តិភាព​ពេញលេញ​ក៏ដោយ​សារ​យុទ្ធជន​របស់​យើង​ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ការពារជាតិ​មាតុភូមិ​យើង​អោយបាន​គង់​វង់​។​ក្នុងនោះដែរ​ក៏មាន​ការ​ឧបត្ថម​ជ្រុំ​ជ្រែង​ពី​សំណាក់​សម្ដេច អគ្គមហាសេនាបតី តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​ជា​ប្រធាន សមាគមន៍​អតីត​យុទ្ធ​កម្ពុជា​។​

​នាយ​ឧត្ដមសេនីយ៍​គន់ គីម អគ្គលេខាធិការ​សមាគម​ន៍​អតីតយុទ្ធជន ដែលជា​និច្ច​ជា​កាល​លោក​តែងតែ យកចិត្តទុកដាក់​ចំពោះ​អតីត​យុទ្ធ​ជ​នា​និច្ច​មិន​ថា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​គួរបញ្ជាក់​ផងដែរ​ថា ថវិកា​ដែល​ត្រូវ​ចំណាយ​អស់​ចំនួន​៨១១៥.០០០​រៀល ដែល​ក្នុងនោះ​លោក​ប្រធាន ស អ ក ខេត្ត​ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១.០០០.០០០​រៀល​ផងដែរ​៕S/​

​កម្លាំង​ផ្នែក​សឹក​រង​ត្បែងមានជ័យ​សង់ផ្ទះ​មួយ​ខ្ន​ង​ជូន​អតីតយុទ្ធជន​