​កម្លាំង​សន្តិសុខ​លម្ហ​សមុទ្រ​បាន​ជូ​យ​សង្គ្រោះ​ស្ត្រី​បរទេស​ម្នាក់​មាន​ជំងឺ​ធ្ងន់ធ្ងរ​នៅលើ​ដែន​កោះរ៉ុង​

324
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ជនបរទេស​ម្នាក់​ឈ្មោះ​EynatOfir​ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​ជនជាតិ​អ៊ីស្រាអែល ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​នៅលើ​ដែន​កោះរ៉ុង​សន្លឹម​និង​គ្មាន​មធ្យោបាយ​ត្រឡប់​ក្រុងព្រះសីហនុ​វិញ​ដើម្បី​មក​មន្ទីរពេទ្យ​ត្រូវ​កម្លាំង​សន្តិសុខ​លម្ហ​សមុទ្រ​បានចេញ​អន្តរាគមន៍​ទៅ​ជួយសង្គ្រោះ​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៩​ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​តាម​ការបញ្ជាក់​ពី​មន្ត្រី​នៃ​ទីបញ្ជាការ​ជួរមុខ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​ឲ្យ​ដឹងថា ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ សន្តិសុខ​លម្ហ​សមុទ្រ​។​

លោក​បាន​ចាត់​ឱ្យកម្លាំង​ទីបញ្ជាការ​ជួរមុខ​ចំនួន​៤​រូប​អូប័រ​ល្បឿន​លឿន​មួយគ្រឿង​ដឹកនាំ​ដោយ​លោក​វរ​នា​វី​ឯក​សុខ​រស្មី​អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ប្រតិបត្តិការ​បានចេញ​ទៅ​ជួយសង្គ្រោះ​ជនបរទេស​ម្នាក់​ឈ្មោះ​EynatOfir​ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​ជនជាតិ​អ៊ីស្រាអែល​។

​នាង​មាន​ជំងឺ​ធ្ងន់ធ្ងរ​និង​គ្មាន​មធ្យោបាយ​មកវិញ​យក​ពី​ផែ​ទ្បុ​ង​សិត​កោះរ៉ុង​មក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដើម្បី​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​​បច្ចុប្បន្ននេះ​អ្នកជំងឺ​បាន​ធូរស្រាល​ហើយ​ក្រោយ​បានការ​ជួយ​តាមរយៈ​អូប័រ​ល្បឿន​លឿន​ដែល​បាន​បញ្ជូន​មកកាន់ មន្ទីរពេទ្យ​បាន​ទាន់ពេលវេលា​៕S/​