​កម្លាំង​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

420
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ព្រះវិហារ​និង​កម្លាំង​នគរបាល​ស្រុក​គូលែន​បាន​ចាប់​ជនសង្ស័យ​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៩ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មាឃ​សំ​អូន​ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​បទល្មើស​បានឱ្យដឹង ថា​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​នេះ​អនុវត្ត​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​ត្រូវ​បង្ក្រាប​ករណី​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បានឱ្យដឹង​ទៀតថា​ជនសង្ស័យ ទី ១- ឈ្មោះ អាត​លី​ហ័ន​ភេទ​ប្រុស​អាយុ​២៥ ឆ្នាំ ។​ទី ២- ឈ្មោះ វង្ស​វិ ន​ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ​ទី ៣- ឈ្មោះ​ឈឺ​ម​ខ្មៅ​ភេទ​ប្រុស​អាយុ​១៩ ឆ្នាំ ឃាត់ខ្លួន នៅ ចំណុច ភូមិ ភារកិច្ច​សង្កាត់ ប៉ា លហាល​ក្រុង / ខេត្តព្រះវិហារ​។​ទី ៤-​ឈ្មោះ​ហេង លី​ភេទ​ប្រុស​អាយុ ២៥ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាង​សិប្បកម្ម​ឈើ​ឃាត់ខ្លួន នៅ​ចំណុច ប៉ុស្តិ៍ នគរបាល រដ្ឋបាល ឃុំ ថ្មី , និង​ទី ៥- ឈ្មោះ​ខា​សូត្រ ភេទ​ប្រុស​អាយុ​២៧ ឆ្នាំ ។

​សមត្ថកិច្ច​ដកហូត សម្ភារៈ វត្ថុ តាង រួម មានៈ​ថ្នាំញៀន​ក្រាម​ពណ៌​ស​ថ្លា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​១១​កញ្ចប់​ទម្ងន់​១០.៣៩​ក្រាម​,​រថយន្ត​ម៉ាក​Camery​ពណ៌​ស​ចំនួន​១​គ្រឿង​ស្លាក​លេខ​ខេមរភូមិន្ទ​២.២៩០៨,​ម៉ូតូ ចំនួន​៣​គ្រឿង ,​ទូរស័ព្ទ ដៃ ចំនួន​៩​គ្រឿង ។

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ដើម្បី​សាកសួរ បំភ្លឺ និង កសាង សំណុំរឿង តាម នីតិវិធី បញ្ជូន ទៅ តុលាការខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់ ៕S/​

រូបជនសង្ស័យពីផេកនគរបាល