​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក

387
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​តាំង​ហាក់​ស្នងការរង​នគរបាល​ខេត្តព្រះវិហារ​ទទួល​ផែន​ការងារ​សណ្តាប់ធ្នាប់​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៩​បាន​បញ្ជា​កម្លាំង​ចុះ​តាមផ្លូវ​ចំនួន​២​គោលដៅ​ក្នុង​ខេត្តព្រះវិហារ​។​ដើម្បី​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ណែនាំ​អ្នកជិះ​ម៉ូតូ​ទាំងមុខ​និង​ក្រោយ ត្រូវតែ ពាក់មួក ការពារ សុវត្ថិភាព​ឱ្យបាន​គ្រប់ៗ​គ្នា ។

​លោក​វរសេនីយ៍ឯក​ស៊ី​សុគន្ធ​រដ្ឋា​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បានបញ្ជាក់​ថា​ការ អប់រំ ណែនាំ ធ្វើ ឡើង រយៈពេល ១ ខែ ចាប់ពី ថ្ងៃ ទី ២៤ ខែកក្កដា​រហូត ដល់​ថ្ងៃទី​២៤​ខែសីហា​ដោយ មិន មាន ធ្វើការ ផាកពិន័យ ឡើយ​។​ចាប់ពី ថ្ងៃទី​២៤​ខែសីហា​តទៅ​សមត្ថកិច្ច នឹង ធ្វើការ ផាកពិន័យ ទៅ តាម ច្បាប់ ។

​លោក វរសេនីយ៍ឯក​ស៊ី​សុគន្ធ​រដ្ឋា​បាន​សំណូមពរ​សូមឱ្យ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង ប្រជា ការពារ ត្រូវ អនុវត្ត មុនគេ ដើម្បី ធ្វើ ជា គំរូ ល្អ ដល់​ប្រជាពលរដ្ឋ​។​

សមត្ថកិច្ច​បាន ត្រួតពិនិត្យ លើ អ្នកបើកបរ ម៉ូតូ ចំនួន ១៤៦​នាក់​អ្នករួមដំណើ​៣១​នាក់​អ្នក​ពាក់មួក​៦​នាក់​អ្នករួមដំណើរ​៤ នាក់ អ្នក អត់ ពាក់មួក ១៤០​នាក់​អ្នករួមដំណើរ​២៧ នាក់ អ្នក ទៅ រក​មួ​កម​កពាក់​១៥៩​នាក់​អ្នកទិញ មួក ការពារ សុវត្ថិភាព ចំនួន​៦​នាក់​៕S/​