​កម្លាំង​ស្នាក់ការ​សន្តិសុខ​៥៥១​ចាប់​រថយន្ត​ដឹក​កូនឈើ​ប្រគល់ឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​

232

(​កំពង់ស្ពឺ​)៖​កម្លាំង​ស្នាក់ការ​សន្តិសុខ​៥៥១​បាន​សហការ​បង្ក្រាប​ការដឹកជញ្ជូន​សសរ​កូនឈើ​ខ្លុង​ត្បែង​មួយ​រថយន្ត​ប្រគល់ឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​។​ការឃាត់​រថយន្ត​ដឹកឈើ​នោះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ក្រាំង​ពន្លៃ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​កម្លាំង​ស្នាក់ការ​សន្តិសុខ​៥៥១​និង​កម្លាំង​កង​រាជ​អាវុធ​អា​ហត្ថ​ខេត្ត​សហការ​ជាមួយ​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឧដុង្គ បាន​ឃាត់​រថយន្ត មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3D.2466 មាន​ផ្ទុក​កូនឈើ ខ្លុង ត្បែង ពេញ​ដែលមាន​ចំនួន​សរុប ៣៧២ ដើម ។

ប្រភព​បាន​បន្តថា​ម្ចាស់​ឈើ​មានឈ្មោះ ជៀម ភារា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ រកស៊ី មាន​ស្រុកកំណើត​នៅ​ភូមិ​សំរោង​លើ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ បច្ចុប្បន្ន វត្ថុតាង​យកទៅ​រក្សារ​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕S/

​កម្លាំង​ស្នាក់ការ​សន្តិសុខ​៥៥១​ចាប់​រថយន្ត​ដឹក​កូនឈើ​ប្រគល់ឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ(រូប៖វ៉េបសាយ)​