​កម្លាំង​អន្តរា​គម​ឃាត់​ជនបង្ក​ជិះ​ម៉ូតូ​បុក​គេ​ហើយ​ហៅ​គ្នា​មក​វាយ​រំ​ដោះយក​ម៉ូតូ​

530
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​បុរស​កម្មករសំណង់​ម្នាក់​បាន​ជិះ​បុក​ម៉ូតូ​ស្ត្រី​២​នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​នឹង​ស្រាល​ម្នាក់​។​បង្ក​គ្រោះថ្នាក់​មិន​ព្រម​ដោះស្រាយ​បែ​ហៅ​បក្ខពួក​មក​វាយ​គំរាម​យក​ម៉ូតូ ចេញពី​កន្លែងកើតហេតុ ត្រូវ​ជនរងគ្រោះ​ប្តឹង​សមត្ថកិច្ច ឃាត់​បាន ជនបង្ក​ម្នាក់​។​ករណីនេះ​កើត​ឡោះ​ង​នៅ​
​តាម​បណ្ដោយ​ផ្លូវ​បេតុង ដែល​ស្ថិតនៅ ភូមិ ប្រាសាទ សង្កាត់ ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​យប់​ថ្ងៃ ពុធ ទី​២៤​ខែតុលា ឆ្នាំ​២០១៨ ។

ជនរងគ្រោះ មាន​គ្នា​២​នាក់​ជា​ម្តាយ​នឹង​កូន ជិះ​ម៉ូតូ ម៉ាក​គប់​៧០​ពណ៌ ខៀវ ខ្ចី ពាក់​ស្លាក​លេខ ឈ 2735​ភព​1 ចេញពី មន្ទីរពេទ្យ ហើយ​ទៅផ្ទះ ក្នុងទិសដៅ​ពី ជើង​ទៅ​ត្បូង ហើយ​បត់​ឆ្វេង ។ ចំណែក​ជនបង្ក ជិះ​ម៉ូតូ ម៉ាក​ឌ្រី​ម​សង់​ស៊េរី ២០១៨​ពណ៌​ខ្មៅ​មិន​ចាំ ស្លាក​លេខ រត់​បាត់​។

​ស្ត្រី​រងគ្រោះ​ជា​ម្តាយ ដែល​រងរបួស​ស្រាល​បាន​និយាយប្រាប់ ថា នៅមុន ពេល​កើតហេតុ រូបគាត់ បាន​ឌុប​កូនស្រី របស់គាត់ ចេញពី មន្ទីរពេទ្យ ឯកជន ពី​ភូមិ​ស្រែ​តេជះ មក​ផ្ទះ​វិញ ក្នុងទិសដៅ​ពី ជើង​ទៅ​ត្បូង​។ ចំណែក​ម៉ូតូ​បង្ក​ជិះ​ស្របគ្នា ហើយ​ម៉ូតូ​រងគ្រោះ បាន​សេ​ញ៉ូ​បត់​ឆ្វេង ស្រាប់តែ​ម៉ូតូ​បង្ក បាន​បុក​ពីក្រោយ​តែម្តង​។

​ប្រភព​ដដែល​បាន​បន្តថា ខណៈពេល​គ្រោះថ្នាក់​ភ្លាមៗ​ភាគី​រងគ្រោះ នឹង​ប្រជាពលរដ្ឋ​បាន​ឃាត់​ម៉ូតូ​បង្ក​ខាងលើ ដើម្បី​ដោះស្រាយ​។ បន្ទាប់មក​ភាគី បង្ក​នោះដែរ បាន​ទៅ​ហៅ បក្ខពួក​ជា​កម្មករ​ដូចគ្នា​ប្រមាណ​ជិត​១០​នាក់ មក​គំរាម​នឹង​យក​ដុំថ្ម​គប់​ភាគី​រងគ្រោះ​និង​ប្រជាពលរដ្ឋ រងរបួស ២​នាក់​ទៀត ។

​ក្រោយពេល​កើតហេតុ ជនបង្ក​ខាងលើ ត្រូវបាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​យកទៅ​សាកសួរ​នៅ ប៉ុស្តិ៍នគរបាល​សង្កាត់​ស្នោ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​

​កម្លាំង​អន្តរា​គម​ឃាត់​ជនបង្ក​ជិះ​ម៉ូតូ​បុក​គេ​ហើយ​ហៅ​គ្នា​មក​វាយ​រំ​ដោះយក​ម៉ូតូ​

#