​កម្លាំង​អាជ្ញាធរ​ជួយ​ជួសជុលផ្ទះ​ពលរដ្ឋ​២​ខ្នង​ដែល​ខ្យល់​កន្ត្រាក​បំផ្លាញ​

998
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​មន្ត្រី​និង​កងកម្លាំង​ជួយ​ជួសជុលផ្ទះ​ពលរដ្ឋ​២​ខ្នង​ដែល​ខ្យល់​កន្ត្រាក​បំផ្លាញ​នៅ​ក្រុង​សិរីសោភ័ណ​។​លោក​ហ៊ីល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ព្រលប់​ថ្ងៃទី​៨​ខែឧសភា ថា​: នៅ​ថ្ងៃទី​៨​ខែឧសភា ឆ្នាំ​២០១៨ នេះ ចៅសង្កាត់​ទឹកថ្លា មេភូមិ កងកម្លាំង​ប៉ុស្តិ៍​សង្កាត់​ទឹកថ្លា និង​កម្លាំង​វរ​:៨០៧ បាន​ចុះជួយ​ប្រក​ដំបូលផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ស្ថិតនៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​រងគ្រោះ​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ ។​

លោក​បន្តថា ចំណែក​ផ្ទះ​១​ខ្នង​ទៀត​នៅ​ភូមិ​អូរ​គោត​ដ្ឋា​ន​សង្កាត់​អូរ​អំបិល ដែលរ​លំបាក់​ខ្ទេច នោះ​ក៏ត្រូវ​មន្ត្រី​និង​កម្លាំង​ស្រដៀង​គ្នា​នេះ​ចុះជួយ​ជួសជុល​ដែរ​៕S/

រូបថត : មន្ត្រី​និង​កងកម្លាំង​ជួយ​ជួសជុលផ្ទះ​ពលរដ្ឋ​២​ខ្នង​ដែល​ខ្យល់​កន្ត្រាក​បំផ្លាញ​នៅ​ក្រុង​សិរីសោភ័ណ​(​រូប​:​ប​.​ជ័យ​)​