​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ជន​ម្នាក់​ញៀន​ថ្នាំ​រករឿង​អ្នកជិតខាង​និង​គំរាម​សម្លាប់​

377
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​៖​បន្ទាយមានជ័យ​៖​ជនសង្ស័យ​ម្នាក់​ជក់​គ្រឿងញៀន​និង​ផឹកស្រា​ជាប្រចាំ​ខណ​:​ទើប​ចេញពី​មណ្ឌល​កែប្រែ​គ្រឿងញៀន​បានមក​ដល់ផ្ទះ​មិន​កែប្រែ​ខ្លួន​។​តែ​បែរ​បង្ក​រករឿង​អ្នកជិតខាង​ថា​និង​សម្លាប់​ផង​នោះ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​និង​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃទី​៧​ខែកុម្ភ​: ។

​លោក​វរសេនីយ៍ទោ​ព្រហ្ម​ថេ​ង​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាបបាន​ជនសង្ស័យ​បាន​ម្នាក់​មានឈ្មោះ​អ៊ីវ​សំណាង​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រ​ហ៊ូ​ត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​បន្តថា : នៅ​មុនពេល​កើតហេតុ​នោះ​ជន​រង​មានឈ្មោះ​ជុំ សុគន្ធា ភេទ ស្រី អាយុ ៤៣​ឆ្នាំ នៅ​ភូមិ​ព្រ​ហ៊ូ​ត​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​ជនសង្ស័យ​ក្រោយពី​ចេញមក​ផឹកស្រា​ស្រវឹង​ជោគ​ម​ដល់ផ្ទះ​បានធ្វើការ​ស្រែកជេរ​ដៀមដាម​និង​គម្រាមថា​នឹង​សម្លាប់​ជនរងគ្រោះ បើសិន​អ្នកណា​ហ៊ាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​រូបគេ​៕S/