​កម្លាំង​អាវុធហត្ថ​ឃាត់​ជន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

383
ចែករម្លែក
  • 19
    Shares

ដោយ​៖​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ចែកចាយ​គ្រឿងញៀន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះជួល​ស្ថិតនៅ​ក្នុងភូមិ​អភិវឌ្ឍន៍​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​៣​ខែ​មិនា​ឆ្នាំ​២០១៩​។​

​លោក​ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អន្លង់វែង​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​គឹម នៀង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើ​ចំការ បច្ចុប្បន្ន​រស់នៅ ភូមិ​ដីក្រហម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ដកហូត​វត្ថុតាង​បាន​ម្ស៉ៅ​ក្រាម​ពណ៌​សរ​(​ម៉ា​ទឹក​ក​)​ចំនួន​៥​ថង់​ធំ​និង​១​ថង់​តូច​ស្មើ ៥០០៦៧ ក្រាម​។​ទូរ​ស័​ព្ធ​ដៃ​ម៉ាក​ណូគា​(​ចុច​ពិល​)១​គ្រឿង ប្រាក់​ខ្មែរ​ចំនួន​១០០.០០០​រៀល និង​ជញ្ជីង​សម្រាប់​ថ្លឹង​ចំនួន​១​។​បច្ចុប្បន្ន​សមត្ថកិច្ច​ស្រុក​កំពង់​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​

#