​កម្លាំង​អាវុធហត្ថ​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​មួយកន្លែង​នៅ​ស្រុក​ស្នួល​

941
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ក្រោម​បញ្ជា​លោក​សាន្ដ​ប៊ុន​ថា​ន​មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ​សម្របសម្រួល​ដោយ​លោក​ជា​សុ​ភ័​ក្រ​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​។​បាន​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយកន្លែង​ក្នុង​ចម្ការកៅស៊ូ​ស្ថិតនៅ​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​៤​ខែឧសភា ឆ្នាំ​២០១៩​។​

​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នួល​បានឱ្យដឹងថា​ប្រតិ​ប​ត្ត​ការបង្ក្រាប​នេះ​ដោយមាន​កម្លាំង​អាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​ស្នួល​ដោយ​រឹប​អុស​បាន​រថយន្ដ​ដឹកឈើ​មួយគ្រឿង​និង​ឈើ​ជាច្រើន​កំណាត់​ថែមទៀត​។​

លោក​ឡុង​យឹ​ង​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​បានឱ្យដឹងថា​ការបង្ក្រាប​នេះ​មិនបាន​ឃាត់​ម្ចាស់​ឈើ​នោះទេ​ព្រោះ​កម្លាំង​ចុះ​ទៅដល់​ពួកគេ​បាន​រត់គេចខ្លួន​បាត់អស់​។​កម្លាំង​កងរាជអាវុធហត្ថ​រឹបអូស​បាន​រថយន្ដ​ដឹកឈើ​មួយគ្រឿង​ផ្ទុក​ឈើ​ពេញប្រៀប​និង​ឈើ​នៅ​ចំនួន​២​គំនរ​ប្រហែល​ជាង​១០០​កំណាត់​ជា​ប្រភេទ​ឈើ​លេខ​១ គឺ ឈើ​ធ្លី​ក និង​សុ​ក្រំ​។​

​លោក​មេបញ្ជាការរង​រូបនោះ​បន្ដទៀត​កម្លាំង​របស់​កំ​ពុង​ស្រាវជ្រាវ​រក​អត្ដ​ស​ណ្ញា​ណ​ម្ចាស់​ឈើ​ដោយមាន​អាជ្ញាធរ​ភូមិ​ឃុំ​ចូលរួម​សហការ​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​តាមរយៈ​ម្ចាស់​ដី​ដែល​អនុញ្ញាតឱ្យ​ស្តុក​ឈើ​ទាំងនោះ​។​បច្ចុប្បន្ន​ឈើ និង​រថយន្ដ​ទាំងនោះ​ប្រគល់​ឲ្យ​សង្កាត់រដ្ឋបាល​ព្រៃឈើ ដឹកជញ្ជូន​យកមក​រក្សាទុក នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល​៕S/

​ ​ ​ ​រូបថត​៖​អាវុធហត្ថ​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​