​កម្លាំង​អាវុធហត្ថ​និង​គយ​ចល័ត​ក្ររ​សួង​បង្ក្រាប​ម៉ូតូ​គេចពន្ធ​សេរី​ទំនើប​

401

(​បន្ទាយមានជ័យ​)៖​កម្លាំង​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​និង​កម្លាំង​គយ​ចល័ត​ក្រសួង​ប្រចាំខេត្ត​បន្ទាយមានជ័យ​បង្ក្រាប​ម៉ូតូ​គេចពន្ធ​សេរី​ទំនើប​ដែល​លួច​នាំចូល​ពី​ប្រទេស​ថៃ​ចំនួន​៨​គ្រឿង​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍​យ៉ាន់​សុវណ្ណ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​សី​រី​សោភ័ណ​បាន​ឲ្យ​ដឹងថា​:​យោង​បទបញ្ជា​របស់លោក​វរសេនីយ៍​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​ការ​សើ្ន​កិច្ចសហការ​ពី​អង្គភាព​គយ​ចល័ត​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ប្រចាំខេត្ត​បន្ទាយមានជ័យ​បាន​ចុះបង្ក្រាប​ម៉ូតូ​ស៊េរី​ទំនើប​គេចពន្ធ​នាំចូល​ពី​ប្រទេស​ថៃ​បាន​ចំនួន​៨​គ្រឿង​។ ដែល​រួមមាន :​ម៉ាក​Hongda ZOMERX.៤​គ្រឿង​,​ម៉ាក​ហុងដា​ឃ្លិ​ក​HongdaClick​។​២​គ្រឿង​,​ម៉ាក​អឹម​ស្ទេស​មួយគ្រឿង​និង​ម៉ាក​យ៉ាម៉ាហា​(YAMAHA) មួយគ្រឿង​។​

​លោក​និយាយ​បន្តថា : ក្រោយពី​បង្ក្រាប​រួច មេ​បញ្ជ​ការ​អាវុធហត្ថ​ខេត្ត​បាន​បញ្ជា​ឱ្យ​ប្រគល់​ម៉ូតូ​ទាំងនោះ​ជូន​លោក សូវ​ណ្ណា​រី ប្រធាន​គយ​ចល័ត​ប្រចាំខេត្ត​បន្ទាយមានជ័យ​ដែល​ទើប​វិល​មកកាន់​តំណែង​នេះ​ជាថ្មី ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕S/​ដោយ :​ប​.​ជ័យ​