​កម្លាំង​អាវុធហត្ថ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខុសច្បាប់​រាប់រយ​ម៉ែត្រគូប​នៅ​ស្រុក​សំបូរ​

316

(​ក្រចេះ​)៖​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បង្ក្រាប​ឈើ​ប្រណីត​ល្មើសច្បាប់​រាប់រយ​ម៉ែត្រគូប​ស្ថិតនៅ​ក្នុងភូមិ​ចំនួន​២​ផ្សេងគ្នា​។​ក្នុងនោះ ភូមិ​អូរ​ពោរ​ក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រលួស​មានជ័យ និង​ភូមិ​ស្រែ​ត្រែង​ក្នុង សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២​ខែមករា ឆ្នាំ​២០១៨​។​

​មន្ត្រី​អាវុធហត្ថ​បាន​ប្រាប់​ឱ្យដឹងថា​ក្រុម​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​រលួស​មានជ័យ​សង្កា​ត់​រដ្ឋា​បាល​ព្រៃឈើ​សណ្តាន់​នឹង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​បាន​ចុះបង្ក្រាប​បាន​បទល្មើស​ព្រៃ​ឈើ​ខុសច្បាប់​រាប់រយ​ម៉ែត្រគូប។​ខណៈ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ពី​ខេត្តស្ទឹងត្រែង​មក​លាក់ទុក​ទីតាំង​ខាងលើនេះ​បម្រុង​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ឬ​រថយន្ត​ខ្នាត​យក្ស​នៅពេល​យប់​ស្ងាត់​ដើម្បី​បន្តទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​។​

​លោក​សុខ​កែវ​នាយ​សង្កាត់រដ្ឋបាល​រដ្ឋ​ព្រៃឈើ​សណ្តាន់​បានបញ្ជាក់​ឲ្យ​ដឹងថា​ឈើ​ទាំងនោះ​ជា​ឈើ​ប្រណីត​ប្រភេទ​សុ​គ្រំ​និង​ឈើ​ឃ្លី​ក​ប្រភេទ​លេខ​១​។​សមត្ថកិច្ច​បង្ក្រាបបាន​ចំនួន​៣៤៣​កំណាត់​ស្មើរ​នឹង​១៦៨​ម៉ែត្រគូប​ដែល​ក្រុម​ឈ្មួញ​លាក់ទុក​ក្នុងព្រៃ​ត្រូវ​សមត្ថកិច្ច​ប​ង្ក្រ​ប​ជា​បន្តបន្ទាប់​ត្រូវ​ដឹកជញ្ជូន​ឈើ​ប្រណីត​ល្មើសច្បាប់​ទាំងនោះ​មួយចំនួន​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​និង​មួយចំនួនធំ​ទៀត យកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​ខ្សា​រ​។​

​លោក​អ៊ឺ​ង​ស៊ីណា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​បានបញ្ជាក់​ឱ្យដឹងថា​យុទ្ធនាការ​បង្ក្រាប​នេះ​ធ្វើ​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ និង​សង្កាត់រដ្ឋបាល​ព្រៃឈើរ​លូ​សមាន​ជ័យ​។​ឈើ​ទាំងនោះ​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​ខ្សា​រ​នឹង​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​៕S/ ដោយ​៖​សេង​ឃួន

​កម្លាំង​អាវុធហត្ថ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខុសច្បាប់​រាប់រយ​ម៉ែត្រគូប​នៅ​ស្រុក​សំបូរ​