​កម្លាំង​អាវុធហត្ថ​រាជធានី​បញ្ជូន​ចោរលួច​ម្នាក់​ទៅ​តុលាការ​

873
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៨​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ចោរលួច​ម្នាក់​ទៅ​តុលា​ការដើ​ម្ប​ធ្វើការ​ផ្តន្ទាទោស​។​

ជនសង្ស័យ​មានឈ្មោះ​យ៉ែម​ស៊ី​ណេ​ត​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ត្រូវ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ​រហូត​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១២:២០​នាទី ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច ផ្លូវ​បេតុង ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ ។

​បន្ទាប់ពី​រូបគេ បានធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ឈ្មោះ គឹម លីន​ដា ភេទ​ស្រី អាយុ ៤៤​ឆ្នាំ នៅ​ចំណុច ផ្ទះ​លេខ​៤A ភូមិ​បឹង​ឈូក សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែលមាន​សម្ភារៈ​បាត់បង់​មួយចំនួន ដូចជា ទូរស័ព្ទដៃ ០២​គ្រឿង ម៉ាក​អាយ​ហ្វូ​ន ,​កុំព្យូទ័រ​លេប​ថប ០១​គ្រឿង ពណ៍​ខ្មៅ ,​ហាត​ឌី​ស ០១ និង​កាមេរ៉ា​ថតរូប ០១​គ្រឿង​ម៉ាក កាណុង ពណ៍​ខ្មៅ​៕S/

​កម្លាំង​អាវុធហត្ថ​រាជធានី​បញ្ជូន​ចោរលួច​ម្នាក់​ទៅ​តុលាការ​