​កម្លាំង​អាវុធហត្ថ​ស្រុក​ឃាត់ខ្លួន​ជន​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

590
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​: កាលពី​រសៀល​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៨​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ជាំ​ក្សាន្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ករណី​រក្សា​គ្រឿងញៀន​។​

​លោក​អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថ​ស្រុក ទទួលបន្ទុក​ការងារ​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា​កម្លាំង​អាវុធ​ហ​ត្ត​ស្រុក​ជាំ​ក្សាន្ត​ចំនួន​៤​នាក់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ពេជ្រ​សុ​ភី​មេបញ្ជាការ​ស្នាក់ការ​កង​រាជ​អាវុធហត្ថ​ស្រុក​សហការ​ជាមួយ​កម្លាំង​កងពលធំ​អន្តរាគមន៍​លេខ​៣​ចុះបង្ក្រាប​ករណី​រក្សា​ទុក្ខ​ឫ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ក្នុងនោះ​ដកហូត​ថ្នាំញៀន​បាន​ចំនួន​២​កញ្ចប់​ប្រភេទ​ម្សៅ​ក្រាម​ព​ណ៏​ស​ថ្លា​(​ម៉ា​ទឹកកក​)​លុយ​ខ្មែរ​(២៥២៥០០​រៀល​) ទូរ​សព្ទ​ដៃ​១​គ្រឿង និង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ​ប៉ុន ច​ន្ធូ ភេទ​ប្រុស អាយុ​២៧ មុខរប​ជាង​ជ​ស​ជុល​ម៉ូតូ រស់នៅ​ភូមិ​ស្រអែម​ជេ​ី​ង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​លោក​អនុសេនីយ៍ឯក​ជុន​បូរ៉ា​បាន​បន្តថា​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​រួច​។​កម្លាំង​បាន​បន្តធ្វើ​ការឆែកឆេរ​តូប​ធ្វើ​ម៉ូតូ​របស់​ឈ្មោះ​ប៉ុន​ច​ន្ធូ​ហើយ​រកឃើញ​ថ្នាំញៀន​ចំនួន​៣​ក​ញ្ចា​ប់​បន្ថែមទៀត​ផងដែរ​។​លោ​កថា​បច្ចុប្បន្ន កម្លាំង​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត កំពុង​បន្ត​នីតិវិធី​ទៅតាម​ផ្លូវច្បាប់​៕S/

កម្លាំង​អាវុធហត្ថ​ស្រុក​ឃាត់ខ្លួន​ជន​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​