​ករណីយោធាម្នាក់ស្រវឹង​អួតថា​ខ្លួន​ផ្កាយ​២​បាញ់​៨​គ្រាប់​ដល់ពេល​ស្វាង​ស្រា​ស័ក្តិ​២​សោះ​

855
ចែករម្លែក
  • 1.6K
    Shares

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​បុរស​ជា​យោធា​ម្នា​ក់នៅ​កងវិស្វកម្ម​ដែលមាន​អំនួត​ពេញ​ខ្លួន បាន​ស្រែកប្រាប់​គេឯង​ថា​ខ្លួន​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​(​ផ្កាយ​២)​បាន​ដក​កាំភ្លើងខ្លី​បាញ់​មេឃ​៨​គ្រាប់ បង្អួត​ស្រី​ត្រូវ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​ចាប់ខ្លួន​។​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ភូមិ​ចម្ការ​តែ​សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​កាលពី​ព្រលឹម​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៩​។​

​យោធា​ដែល​អួត​ក្អេ​ក​ក្អាង​នោះ​ត្រូវបាន​គេ​បញ្ជាក់ថា​មុន​បង្កហេតុ​បាន​បាញ់បោះ​នោះ​រូបគេ​និង​មិត្តភក្តិ​បាន​ផឹកស៊ី​នៅ​ហាង​ខារ៉ាអូខេ​យីហោ​បុ​ផា​ឦ​សាន្ត​និង​បន្ត​នាំ​នារី​ទៅ​រាំ​នៅ​ក្លិប​មួយ​ក្នុង​ក្រុង​សែន​មនោ​រម្យ​។ រហូត​ទាបភ្លឺ​យោធា​រូបនោះ​ក៏បាន​ជូន​នារី​កំដរ​ទៅ​បន្ទប់​ជួល​របស់​នាង​នៅ​ផ្សា​រលឹម​ប៉េង​ឃុន​វិញ​។​

​នៅពេល​ទៅដល់​បន្ទប់​ជួល​យោធា​នោះបាន​សុំ​នាង​ជា​អ្នក​កំដរ​ដេក​នៅក្នុង​បន្ទប់​នោះដែរ​តែ​នាង​បដិសេធ​។​ដោយ​ពុំបាន​ដេក​ក្នុង​បន្ទប់​នោះ​រូបគេ​បាន​ចេញទៅ​កន្លែង​ចត​ឡាន​ឡង់​គ្រី​ស​ស័​រ​៤៧០​។​តែ​ក៏​ពុំ​ឃើញ​សោរ​ហើយ​ចោទ​នារីៗ​ថា​ដក​សោរ​ឡាន​ទុក​។​ក្រោយមក​ដោយ​ខឹង​និង​បាត់​សោរ​ផង​រួមទាំង​ស្រវឹង​ក៏​ដក​កាំភ្លើងខ្លី​បាញ់​មេឃ​ប្រាវ​តែម្តង​ដោយ​ខ្ទង់​ពី​៧​ទៅ​៨​គ្រាប់​។​

​ក្រោយ​ផ្ទុះអាវុធ​ហើយ​កម្លាំង​អធិការដ្ឋាន​ក្រុង​សែន​មនោ​រម្យ​បាន​ទៅដល់​កន្លែងកើតហេតុ​ហើយ​បុរស​ជា​យោធា​នោះ​ស្រែកប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​កងវិស្វកម្ម​ទាល់តែ​បាញ់​បែបនេះ​ទើប​មាន​អ្នក​អន្តរាគមន៍​។​បន្ទាប់មក​នគរបាល​ក្រុង​បាន​ចាប់ខ្លួន​បុរស​នោះ​ប្រគល់ឱ្យ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​តែម្តង​។​

​លោក​ហែម​បូ​ណា​រ៉ែ​ល​មេបញ្ជាការ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​ថ្លែងថា​បុរស​ជា​ជន​បាញ់បោះ​សេរី​បង្ករ​ភាពអណាធិប្បតេយ្យ​នោះ​កំពុងតែ​ជ្រោង​សក់​សោកស្តាយ​និង​ទង្វើ​ខ្លួនឯង​ហើយ​និយាយថា​មិនគួ​ធ្វើបែបនេះ​សោះ​។​លោក​មេបញ្ជាការ​ថា​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​យោធា​រូបនោះ​និង​ថា​រង់ចាំ​បទបញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា ថា​និង​មាន​ចំណាត់ការ​អ្វី​បន្តទៀត​។​

​ចំពោះ​អត្តសញ្ញាណ​ជនបង្ក​មានឈ្មោះ ប៉ែង សុភាព ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​យោធា​ពាក់​ស័ក្តិ​២ ទីកន្លែង​កំណើត​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល​។ អាស័យដ្ឋាន បច្ចុប្បន្ន​ភូមិ​បន្ទាយ​ចាស់​ឃុំ​ព្រះ​ប្រឡាយ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ជនបង្ករ​សារភាពថា​មូលហេតុ​នៃ​ការបាញ់បោះ ដោយសារ​ខឹង​ស្រី​ស្នេហ៍​ដក​សោរ​ឡាន​៕S/​