​ករណី​ឆេះ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ​!​អាជីវករ​ខាតបង់​ប្រមាណ​ជាង​ពីរលាន​ដុល្លារ​

232
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ករណី​ឆេះ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ​ក្នុង​ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ​កាលពី​យប់​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៩​បាន​បណ្តាលឱ្យ​អាជីវក​ខាតបង់​ទ្រព្យសម្បត្តិ​តម្លៃ​ប្រមាណ​ជាង​ពីរលាន​ដុល្លារ​។​

របាយការណ៍​របស់​ម​ន្ត្រី​សមត្ថកិច្ច​ស្នាក់ការ​សន្តិសុខ​៣០៣​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពត​បានឱ្យដឹងថា​តាម​ការពិនិត្យ​ជាក់ស្តែង​តូប​អាជីវករ​ដែល​ទទួលរ​ង​នូវ​ការឆាបឆេះ​ដោយ​អំណាច​អគ្គិភ័យ​កាលពី​យប់​ថ្ងៃទី​៧​ខែសីហា​មាន​ចំនួន​១៥៨​ខ្នង​។​ក្នុង​នោះបាន​បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​គិត​ជា​ទឹកប្រាក់​ប្រមាណ​២.៦៩០.៨០០​ដុល្លារ និង​៤២.៦០០.០០០​រៀល​។​

​សូម​រំលឹកថា​ពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៩​មាន​ករណី​អគ្គិភ័យ​កើតឡើង​នៅ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ​ស្ថិត​ភូមិ​ត្រពាំងរ​ពៅ​ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ពលរ​ដ្ឋ​ទៅ​ទូទៅ​ខណៈដែល​ឃើញ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នោះ​។

​ទោះបី​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រាំ​គ្រឿង​បាន​អន្តរាគមន៍​ពេល​កំពុង​បាញ់​ព​ន្ល​ត​ក្តី​។​តែ​អំណាច​ភ្លើង​បាន​បំផ្លាញ​ផ្សារ​អស់​ប្រហែល​៧០​ភាគរយ​គឺ​តូប​ចំនួន​១៥៨​ខ្នង​ក្នុងចំណោម​តូប​១៨៧​ដែលមាន​នៅក្នុង​បរិវេណ​ផ្សារ​បាន​រង​ការខូចខាត​ទាំងស្រុង​។

អាជីវករ​ប៉ែន​ឡា​ត់​អ្នកលក់​ចានឆ្នាំង​បាន​បញ្ជាក់ថា​ក្នុង​ហេតុការណ៍​ឆាបឆេះ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ​នេះ​ខ្លួន​បាន​ខាតបង់​អស់​ប្រហែល​ប្រាំបី​ពាន់​ដុល្លារ​គិត​ទាំង​ទំនិញ​ទាំង​ថ្លៃ​ធ្វើ​តូប​។​ពេល​ឃើញ​ឆេះ​ភ្លាមៗ​ខ្លួន​ខំ​រត់​មកពី​ផ្ទះ​បំណង​ចូល​ជញ្ជូន​អីវ៉ាន់​ដែរ​។​តែ​មិនអាច​ទៅរួច​ព្រោះ​អណ្តាតភ្លើង​ឆាប​ឡើង​យ៉ាង​លឿន​គួរឱ្យខ្លាច​បំផុត​។​

​ពាក់ព័ន្ធ​ករណីនេះ​សមត្ថកិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា​អាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។​តែ​យ៉ាងណា ជំនាញ​នឹង​តាមដាន​ស្រាវជ្រាវ​បន្តទៀត​៕S/​