​ករណី​ប៉ុនប៉ង​សម្លាប់​មនុស្ស​នៅ​កោះ​ញែក​សមត្ថកិច្ច​មិនទាន់មាន​តម្រុយ​

830
ចែករម្លែក

​(​មណ្ឌលគិរី​)៖​នៅ​ថ្ងៃ​៣១​ខែកក្កដា​ឆ្នាំ​២០១៧​នេះ​ភស្តុតាង​និង​តម្រុយ​ពី​ជនដៃដល់​នៅតែ​មិនទាន់​អាច​ស្វែង​រកឃើញ​ក្បែរ​កន្លែងកើតហេតុ ខណៈដែល​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​បាន​បើក​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​រយៈពេល​បី​ថ្ងៃ​កន្លងទៅ ដើម្បី​ស្វែងរក​ជន​មិន​ស្គាល់មុខ​លប​បាញ់ប្រហារ​ប៉ុនប៉ង​សម្លាប់​បុរស​ជនជាតិ​ព្នង​ម្នាក់​នៅឯ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី នោះ​។​
​ ​
លោក​អ៊ុក​សំណាង​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​នៅ​ថ្ងៃទី​៣១​ខែកក្កដា​នេះ​មិនអាច​សូម​ការបញ្ជាក់​បានទេ​តា​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​។​ប៉ុន្តែ​យោងទៅលើ​ការ​ឲ្យ​ដឹង​ពី លោក​សូ សុវណ្ណ ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃកើតហេតុ​រហូតដល់​ថ្ងៃនេះ សមត្ថកិច្ច​នៅតែ​បន្ត​ការស្រាវជ្រាវ​និង​រក​វត្ថុតាង​ពាក់ព័ន្ធ​និង​ជនបង្ករ​នៅឡើយ និង​មិនទាន់​ទទួលបាន​ភស្តុតាង​ណាមួយ​នោះទេ​ដែល​អាចឈាន​ទៅដល់​ការចាប់ខ្លួន​ជនបង្ករ​នោះ​៕S/​ដោយៈ​សាត​ចាន់​បុត្រ​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)

​(​រូបភាពៈ​ជនរងគ្រោះ​ក្រោយ​រង​ការបាញ់​ពី​ជន​មិន​ស្គាល់មុខ​)(​រូបៈ​សាត​ចាន់​បុត្រ​)