​ករណី​ប្លន់​ជនជាតិ​ចិន​បាន​ប្រាក់​១០​ម៉ឺន​ដុល្លារ​ត្រូវ​តុលាការ​ចោទប្រកាន់​

406
ចែករម្លែក

​ដោយ​៖​ឆាយាថ​/​ភ្នំពេញ​៖​បុរស​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​លាយ​ស៊ីម៉ង់ត៍​ផ្នែក​បើកបរ​រថយន្ត​ត្រូវ​តុលាការ​សម្រេច​ចោទប្រកាន់​កាលពី​រសៀល​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៩​។​
​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​លី​សុ​ផា​ណា​បញ្ជាក់​តាម​បណ្តាញ​​សង្គម​Telegram​ថា​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ហើយ​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត ។

​សូមបញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ​អ៊ុង​សុគន្ធ​អាយុ​៤៤​ឆ្នាំ​។​សមត្ថកិច្ច​បាន​ដកហូត​បាន​សម្ភារៈ​វត្ថុតាង​មាន​ពិល​ឆក់​ចំនួន​១ និង ប្រាក់​ដុល្លារ​ចំនួន​២​ម៉ឺន ដុល្លារ​អាមេរិក ៕S/