​ករណី​ផឹកស៊ី​ចាក់​គ្នា​នៅ​ស្រុក​កែវ​សីមា​ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ​

1414
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ជនរងគ្រោះ​ដែលមាន​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​ដោយ​ជនដៃដល់​បាន​ចាក់​មួយ​កាំបិត​កាលពី​ថ្ងៃទី​១១​មិថុនា​នោះ​ឥឡូវ​បាន​ស្លាប់​ទៅហើយ​ពេល​ប​ញ្ជួ​ន​ដល់​មន្ទីរពេទ្យបង្អែក​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​កើតហេតុ ខណៈដែល​ស្ថានភាព​នៃ​របួស​ធ្ងន់ធ្ងរ​ពេក​។

​លោក​ស៊ុន​ប៊ុនធឿន​អធិការនគរបាល​ស្រុក​កែវ​សីមា​បានបញ្ជាក់​នៅ​ម៉ោង​ប្រមាណ​០៨​ព្រឹក​ថ្ងៃទី​១២​មិថុនា​នេះ​ថា ជនរងគ្រោះ​ឈ្មោះ​ប៉ាវ សំណាង អាយុ​២៣​ឆ្នាំ​បាន​ស្លាប់​នៅ​ម៉ោង​ប្រមាណ​០៥​ល្ងាច​ថ្ងៃទី​១១​មិថុនា ពេល​ប​ញ្ជួ​ន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល ខេត្តក្រចេះ​។

​មន្ត្រីនគរបាល​ជំនាញ​បានឱ្យដឹងថា ជនដៃដល់​ឈ្មោះ​វ៉ាន់ ភាក់​ណា ក្រោយ​ចាប់ខ្លួនបាន​សារភាពថា មុន​កើតហេតុ រូបគេ​ផ្ទាល់​និង​ជនរងគ្រោះ បាន​ផឹកស៊ី​ជាមួយគ្នា​។ ខណៈដែល​ស្រវឹង ជនរងគ្រោះ​បាន​សុំ​ទៅផ្ទះ​វិញ​។ ចំណែក​ខ្លួន​មិនទាន់​ឱ្យទៅ គឺ​ឃាត់​ឱ្យនៅ​ផឹក​បន្ត​។

ជនសង្ស័យ​ថា កំឡុងពេល​ឃាត់​ជនរងគ្រោះ​នោះ​ក៏​កើត​មានការ​ទាស់សម្តី​និង​ប្រវាយប្រតប់​គ្នា​ដោយ​ដៃ​។ ជនសង្ស័យ​ខាងលើ​បញ្ជាក់ថា​នៅពេល​ប្រវាយប្រតប់​គ្នា​នោះ​មិន​ឈ្នះ​ជនរងគ្រោះ​ខ្លួន​បានឃើញ​កាំបិត​ចុង​ស្រួច​នៅក្បែរនោះ ក៏​ស្រវា​យក និង​ចាប់​មួយ​ទំហឹង​សំដៅ​ទ្រូង​ជនរងគ្រោះ ដួល​ដេក​នៅ​និង​កន្លែង​តែម្តង​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បានធ្វើការ​ចាប់ខ្លួន​។

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​១១​មិថុនា​នគរបាល​ស្រុក​កែវ​សីមា បានផ្តល់​ព័​ត៏​មានមក​ថា បុរស​ម្នាក់​ត្រូវ​ដៃគូ​ផឹកស្រា​ជាមួយ ចាក់​មួយ​កាំបិត​ចុង​ស្រួច រងរបួស​ធ្ងន់ធ្ងរ ក្រោយពេល​ទាស់សម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី​មួយកន្លែង​ក្នុងភូមិ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​កាលពី​ម៉ោង​ប្រមាណ​៩​ជាង​ព្រឹក​ថ្ងៃទី​១១​ខែមិថុនា ឆ្នាំ​២០១៨​។

​ជនរងគ្រោះ​ឈ្មោះ ប៉ាវ សំណាង ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ។​មាន​ស្រុកកំណើត​: ភូមិ​ក្ដុល ឃុំ​ទ​ង្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​រងរបួស​១​កាំបិត​លើ​ដើម​ដោះ​ខាងស្ដាំ​របួស​ជា​ទម្ងន់ ត្រូវបាន​បងប្អូន​សាច់ញ្ញាតិ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក​ស្នួល ខេត្តក្រចេះ ។​

​ដោយឡែក​ជនបង្ក​ឈ្មោះ វ៉ាន់ ភាក់​ណា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ។​ស្រុកកំណើត​: ភូមិ​ខ្សាច់​ទប់ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។​ជ​នស​ង្ស​យ័​បាន​យក​កូនកាំបិត​ចុង​ស្រួច ចាកទៅលើ​ជនរងគ្រោះ​ត្រូវ​លើ​ដើម​ដោះ​ខាងស្ដាំ ១​កាំបិត​រងគ្រោះ​ជា​ទម្ងន់​៕S/​

​ករណី​ផឹកស៊ី​ចាក់​គ្នា​នៅ​ស្រុក​កែវ​សីមា​ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ​

#