​ករណី​រថយន្ត​បើក​បុក​ដើមឈើ​កើត​អគ្គិភ័យ​លើផ្លូវ​ជាតិ​លេខ​៤​គ្មាន​ជនរងគ្រោះ​អាចជា​បំ​ផ្លែង​បទល្មើស​

367
ចែករម្លែក
  • 192
    Shares

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រថយន្ត​មួយគ្រឿង​រង​ការឆាបឆេះ​ជា​អគ្គិភ័យ​ក្រោយ​រេ​ចង្កូត​ជ្រុល​ទៅបុក​ដើមឈើ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​១៤៩-១៥០​កើតជា​អគ្គិភ័យ​អាចជា​បំ​ផ្លែង​បទល្មើស​។​ហេតុការណ៍​បានកើត​ឡើង​ស្ថិតក្នុង​ភូមិ​គី​រី​វ័​ន្ត​ឃុំ​ស្ទឹង​ឆាយ​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​កាលពី​វេលា​ម៉ោង​ជិត​៦​ល្ងាច ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​រថយន្ត​មួយគ្រឿង​នេះ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​(​មិន​ស្គាល់ឈ្មោះ​អ្នកបើកបរ​)​មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​។​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​បុក​ដើមឈើ​បណ្តាលឱ្យ​រថយន្ត​នេះ​រង​ការឆាបឆេះ​ជា​អគ្គិភ័យ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​អន្តរាគមន៍​ប្រើ​រថយន្ត​បាញ់​ទឹក​ពន្លត់ ហើយ​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។​

​សមត្ថកិច្ច​បញ្ជាក់ថា ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​។ រីឯ​រថយន្ត​នេះ​រង​ការខូចខាត​ធ្ងន់ធ្ងរ​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​ដើម្បី​ស្រាវជ្រាវ​បន្ត​។​ករណីនេះ​ពលរដ្ឋ មានការ​សង្ស័យថា ជា​ករណី​ផ្សេង គេ​បំ​ផ្លែង​បទល្មើស សូម​សម​ត្ថិ​ច្ច បើក​ការស៊ើបអង្កេត ព្រោះ​កន្លងមក​សមត្ថកិច្ច​បា​ន​ដឹង អំពី​សកម្មភាព ជនបរទេស ចល័ត ញៀន តាម​រថយន្ត លើ​ដង​ផ្លូវជាតិ​លេខ​៤​នេះ​៕S/​