​ករណី​សម្លាប់​ក្មេងស្រី​សិស្សសាលា​នៅ​ប៉ោយប៉ែត​ផ្តើម​ពី​ប៉ុនប៉ង​ជំរឹត​ទារប្រាក់​

2011
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ឧ​ត្ត​ម​សេនីយ៍​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៨​ថា ឃាតក​វ័យក្មេង​ឈ្មោះ សុក​ឃឿន សយ​ធី​ហៅ​វុទ្ធី​អាយុ​១៧​ឆ្នាំ បានធ្វើ​មនុស្សឃាត​គិតទុក​ជាមុន​លើ​កុមារី ស្រៀ​ង​ឈុន​អ៊ី​ហៅ​លីហ្សារ​អាយុ​១១​ឆ្នាំ​កាលពី​ល្ងាច​ថ្ងៃទី​៣០​មីនាឆ្នាំ​២០១៨​នៅ​ក្រុង​ប៉ោយប៉ែត​កន្លងមក​នោះ​មិនមែនជា​ករណី​ចាប់​ជំ​តឹ​ត​ទារប្រាក់​ទាំងមូល​ទេ​។​

ប៉ុន្តែ​វា​បាន​ផ្តើមចេញ​និង​មាន​មូលហេតុ​ពី​ការប៉ុនប៉ង​ជំរឹត​ទារប្រាក់​មិនបាន​សម្រេច​ដែរ​។​ត្បឹ​ត​អី​ជនល្មើស​ចង់បាន​លុយ​ពី​ចំនួន​៤.០០០​ទៅ​១​ម៉ឺន​ដុល្លារ​ពី​ម្តាយមីង​ឬ​អាណាព្យាបាល​ក្មេងរងគ្រោះ ទុកជា​លុយ​ជំនះ​រៀបការ​នឹង​នារី​សង្សារ​ផងដែរ​។​

​កាលពី​ថ្ងៃទី​១​ខែមេសា​សមត្ថកិច្ច​បាន​នាំ​ឃាតក​ទៅធ្វើ​ត្រាប់​ឡើងវិញ​នូវ​សកម្មភាព​ឃាតកម្ម​ក្មេងស្រី​នៅ​បន្ទប់​ជួល​ល​រខ​៥ ក្បែរ​ខារ៉ាអូខេ​K 1 នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ។

លោកឧត្តមសេនីយ៍ត្រីបោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១​មេសា​ថា​: យុវជន​ជា​ឃាតក សុក​ឃឿន សុ​យ​ធី​ហៅ​វុទ្ធី​នេះ​សារភាពថា ខ្លួន​ជា​កូន​ដែល​ដើរចោល​ម៉ែឪ មក​ស្នាក់នៅ​បន្ទប់​ជួល​និង​ស៊ីឈ្នួល​លក់​ថ្នាំពេទ្យ​ឱ្យគេ ។​ជនល្មើស​នេះ​ក៏បាន​ស្រឡាញ់ នារី​វ័យក្មេង​ម្នាក់​បម្រើការ​នៅ​ក្លឹប​កម្សាន្ត​មួយ ហើយ​មាន​សន្ទុះ​ចិត្ត​ចង់​រៀបការ​នឹង​នាង តែ​រកលុយ​មិនទាន់បាន​។​

នៅ​ចុងក្រោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​សំណូមពរ​ដល់​មន្ត្រី​អាជ្ញាធរ​ដែនដី សមត្ថកិច្ច អង្គភាព សាលារៀន អាណា​ព្យា​ល​សិស្ស​បន្ត​សហការ​ល្អ បង្កើន​ការអប់រំ ផ្សព្វផ្សាយ​និង​ក្មួយៗ​ជា​កុមារ ជា​កុមារ ជា​យុវជន​ផ្ទាល់​មេត្តា​ប្រុងប្រយ័ត្ន​គ្រប់យ៉ាង​នូវ​សុវត្ថិភាព បង្ការ​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ឬ​បញ្ហា​អ្វី​កើតឡើង​។​ព្រោះថា បើទោះបីជា​សំណាញ់​សុវត្ថិភាព​របស់​សមត្ថ​កិច្ច​ប្រទាក់ក្រឡា​យ៉ាងណា ក៏​គង់​នៅមាន​ចន្លោះប្រហោង ដូច​ជាមាន​ឧប្បត្តិហេតុ​ដូច​ករណីនេះ​៕S/

​ករណី​សម្លាប់​ក្មេងស្រី​សិស្សសាលា​នៅ​ប៉ោយប៉ែត​ផ្តើម​ពី​ប៉ុនប៉ង​ជំរឹត​ទារប្រាក់​