​កសិករ​ឃុំ​កោះសូទិន​ប្រមាណ​៨០​ភាគរយ​បោះ​ចោ​លុខ​របរ​ដាំ​ថ្នាំជក់​

148
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ប្រជាកសិករ​ដែល​ល្បីល្បាញ​ខាង​ផលិត​ដំណាំ​ថ្នាំជក់​ប្រមាណ​៨០​ភាគរយ​នៅ​ឃុំ​កោះសូទិន​ស្រុក​កោះសូទិន​បាន​បោះបង់ចោល​ដំណាំ​ឧស្សាហកម្ម​មួយ​នេះ​គឺ​បាននាំគ្នា​ងាក​មក​ដាំ​ដុះ​ដំណាំ​ផ្សេង​ជំនួស​វិញ​។​ដោយសារ​កត្តា​ជាច្រើន​ពិសេស​ក្រុមហ៊ុន​ប្រមូល​ទិញ​មួយចំនួន​បាន​លុប​កុងត្រា​កិច្ចសន្យា និង​បិទ​រោងចក្រ​។​

​ក្នុងចំណោម​២០​ភាគរយ​ដែល​ពួកគាត់​(​កសិករ​)​នៅ​បន្ត​ដាំ​ដំណាំ​ថ្នាំជក់​ជា​ប្រភេទ​ថ្នាំខ្មែរ​ដែល​នៅ​មិនទាន់​អាច​លុបបំបាត់បាន​ជាទ​ម្លា​ប់​តាំងពី​ដូន​តាត​មក​នោះ​។​ម្យ៉ាង​ដោយសារ​ប្រភេទ​ថ្នាំខ្មែរ​នេះ​មិនអាច​យកទៅ​ផលិត​ជា​ថ្នាំជក់​សម្រាប់ធ្វើ​ការនាំចេញ​ដូច​ប្រភេទ​ថ្នាំជក់​កូតា​ប​នោះទេ​។​

​លោក ឈាន សុខ​ខេង មន្ត្រី​ស្មៀនឃុំ​កោះសូទិន​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី ៧ ខែវិច្ឆិកា​ថា ថ្វីបើ​ឆ្នាំ​២០១៩​នេះ​យើង​នៅ​មិនបាន​ជំរឿន​ចំនួន​កសិករ​នៅ​បន្ត​ដាំ​ថ្នាំជក់​ក៏ដោយ​។​តែ​ផ្អែក​តាម​ការពិនិត្យ​ជាក់ស្តែង​ជាទូទៅ​បាន​ថយចុះ​យ៉ាង​សម្បើម បើ​ប្រៀបធៀប​កាលពី​ប៉ុន្មាន​ទសវត្សរ៍​កន្លងទៅ​។​

​មន្ត្រី​រូបនេះ​បានឱ្យដឹង​ទៀតថា ប្រជាពលរដ្ឋ​ឃុំ​កោះសូទិន​នេះ កន្លងមក​តែង​ប្រកាន់​យកពាក្យ​ថា « នៅលើ​ទឹកដី​កោះសូទិន​បើ​មិន​ដាំ​ដំណាំ​ថ្នាំជក់​ទេ​គឺ​រដូវវស្សា​ទឹក​លិច​ប្រាំ​មួយខែ​នោះ​មិនអាច​ធានា​ជីវភាព​បានឡើយ​»​។ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគាត់​ជា​កសិករ​ទាំង​នោះបាន​បោះបង់ចោល​ប្រហែល ៨០​ភាគរយ ដោយសារ​កត្តា​ច្រើនយ៉ាង គឺ​នៅមាន​អ្នក​នៅ​បន្ត​ដាំ​ជា​ប្រភេទ​ថ្នាំខ្មែរ​។​

លោក​សុខ​ខេង​បាន​បន្ថែមថា​ក្នុងនោះ​កត្តា​ដែល​បណ្តាលឱ្យ​កសិករ​ចំនួន​ភាគច្រើន​ខាងលើ​បោះបង់ចោល​ដំណាំ​ថ្នាំជក់​ដូចជា​ដី​ខ្វះ​ជីជាតិ​(​ខ្សាច់​ហូរ​ចាក់​លើដី​មាន​ជីជាតិ​)​បាក់ស្រុត​ដីចម្ការ​ចូល​ទន្លេ​អស់​។​ខាង​ក្រុមហ៊ុន​ថ្នាំជក់​លុបចោល​កុងត្រា​ទិញ​ថ្នាំជក់​រោងចក្រ​ផលិត​ថ្នាំជក់​ខ្លះ​បិទទ្វារ​…​ជាដើម​។​ចំណែក​កសិករ​ចំនួន​២០​ភាគរយ​នៅ​បន្ត​ដាំ​ដំណាំ​នេះ​ភាគច្រើន​គឺជា​ប្រភេទ​ដំណាំ​ថ្នាំខ្មែរ​ដោយ​ថ្នាំខ្មែរ​នៅ​រក្សា​តម្លៃ​ល្អ ជាង​មួយ​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម​។​

​លោក​បាន​បន្តថា​កាលពី​ដំណាំ​ថ្នាំជក់​ត្រូវប៉ាន់​ឃុំ​កោះសូទិន​ដែលមាន​ចំនួន​១៤​ភូមិ​គឺ​ដាំ​ដំណាំ​ថ្នាំជក់​ស្ទើរ​គ្រប់​ចម្ការ​របស់​ប្រជាពលរដ្ឋ​ពិសេស​ពេញនិយម​ជាង​ដំណាំ​ថ្នាំកូតាប​តែម្តង​។​ប៉ុន្តែ​ប៉ុន្មាន​ចុង​ក្រោយនេះ​ពួកគាត់​បាន​បោះបង់​ងា​ក់នៅ​ដាំ​ដំណាំ​ផ្សេងៗ​ជំនួស​វិញ​ឬក៏​ជួល​ដីចម្ការ​ឱ្យ​កសិករ​ផ្សេង​ហើយ​បិទ​ទ្វារផ្ទះ​ចំណាកស្រុក​រកមុខ​រប​រ​ដទៃ​ជំនួស​វិញ​ម្តង​។​

​បុរស​វ័យ​៥៤​ឆ្នាំឈ្មោះ​ឈាន​ណាក់​ដែល​កំពុង​លើក​ដើម​ម្រះ​ពាក់​លើ​ជន្លង់​នៅ​ចំណុច​ព្រែ​កតា​ឃ្លោក​ព្រំប្រទល់​រវាង​កោះ​ប៉ែន​និង​កោះសូទិន​បានឱ្យដឹងថា​គ្រួសារ​លោក​ក៏​ដូច​គ្រួសារ​កសិករ​ដទៃ​ផ្សេងទៀត​បាន​ឈប់​ដាំ​ដំណាំ​ថ្នាំជក់ ពិសេស​ប្រភេទ​ថ្នាំកូតាប​ដោយ​ជ្រើស​រើសយក​ដំណាំ​ផ្សេងៗ​ដូចជា​ពោតក្រហម ពោតស ឪឡឹក ម្រះ …​ជាដើម​ជំនួស​វិញ​។​

​លោក ឈាន ណាក់ ដែលមាន​ចម្ការ​នៅ​ចំណុច​ព្រែក​តា​ឃ្លោក វត្ត​កណ្តាល និង​ចំណុច​ក្អែក​អួល សរុប​ប្រហែល​បួន​ហិកតា​ក្នុង​ឃុំ​កោះសូទិន​បានឱ្យដឹង​ទៀតថា​ការដែល​គ្រួសារ​លោក​មាន​សមាជិក​សរុប​បួន​នាក់​ឈប់​បោះបង់ចោល​ការដាំ​ថ្នាំកូតាប​។​ដោយសារ​ដំណាំ​ចំណាយ​សោហ៊ុយ​និង​កម្លាំង​ពលកម្ម​ច្រើន​ម្យ៉ាង​លោក​ធ្លាប់​បានទទួល​ព័ត៌មាន​ថា​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​អាជ្ញាធរ​នឹង​ប្រែក្លាយ​ទីក្រុង​កំពង់ចាម ជាទី​ក្រុង​គ្មាន​ផ្សេង​បារី​នោះ​។​

​កសិករ​រូបនេះ​បាន​បន្តថា​ប៉ុន្តែ​ការដែល​គ្រួសារ​លោក​នៅ​បន្ត​ដាំ​ថ្នាំជក់​ថ្នាំខ្មែរ​ដោយសារ​ទម្លាប់​ដាំ​ត​ពី​ដូនតា​មកហើយ​ម្យ៉ាង​លោក​នៅ​មិនទាន់​បំបាត់​បារី​ថ្នាំខ្មែរ​នេះ​បាន​។​មួយវិញទៀត​បន្ត​ដាំ​ថ្នាំខ្មែរ​នេះ​ព្រោះ​វា​មានតម្លៃ​នឹង​ល្អ​ជាង​ដំណាំ​ដទៃ​គឺអាច​ជួយ​ទប់​ស្រោចស្រង់​ការធ្លាក់ចុះ​នៃ​តម្លៃ​ដំណាំ​ផ្សេង​បាន​។​ជា​មធ្យម​គ្រួសារ​លោក​ទូទាត់​ការចំណាយ​ផ្សេងៗ​ប្រាក់ចំណូល​ក្នុង​មួយឆ្នាំ​ប្រហែល​៣.០០០​ដុល្លារ​គឺ​ទ្រទ្រង់​ជីវភាព ក្រោយពី​បាន​បោះបង់ចោល​ការដាំដុះ​ថ្នាំកូតាប​រយ​:​ពេល​ពីរ​ឆ្នាំនេះ​៕S/​