​កសិករ​នៅ​ខេត្តស្ទឹងត្រែង​មានលទ្ធភាព​ដាំ​ដើម​តា​ង៉ែ​ន​បាន​ផល​ល្អ​នាំទៅ​លក់​ដល់​ក្រុងភ្នំពេញ​

1156
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​កសិករ​មួយ​គ្រួសារ រស់ នៅ ភូមិ​ញ៉ឺ​ន ឃុំ​ស្តៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង អាចមាន​លទ្ធភាព​ដាំ​ដំណាំ​ផ្លែឈើ​ហូប​ផ្លែ​ឱ្យឈ្មោះ​ថា​តា​ង៉ែ​ន​បាន​ផ្លែ​ល្អ​ទទួលបាន​ផល​ច្រើន​ដោយ​នឹកស្មាន​ពុំ​ដល់​។​គេ​ពុំ​ធ្លាប់​ឃើញ​កសិករ​នៅ​ខេត្តស្ទឹងត្រែង​ដាំ​ដំណាំ​មួយ​ប្រភេទ​នេះ​ទទួលបាន​ជោគជ័យ​ឡើយ​ពីមុនមក​។​បន្ទាប់ពី​លក់​ផ្លែ​តា​ង៉ែ​ន​នៅ​ខេត្តស្ទឹងត្រែង​។​

​ម្ចាស់​ចម្ការ​ក៏បាន​ដឹកជញ្ជូន​ទៅ​លក់​បន្ត​នៅ​ទីក្រុង​ភ្នំពេញ​។​ជាច្រើន​ឆ្នាំ​មកហើយ​កសិកម្ម​នៅ​ខេត្ត​នេះ​គេ​ពុំ​ធ្លាប់​ឃើញ​កសិករ​ដាំ​ដំណាំ​ប្រភេទ​ខាងលើ​បាន​ផល​បែបនេះ​នោះឡើយ​។​រឿង​គួរ​ឲ្យ​កោតសរសើរ​នោះ​គ្រួសារ​ដែល​បាន​ដាំ​ដំណាំ​តា​ង៉ែ​ន​យកមក​លក់​នៅ​ទីផ្សារ​ក្រុង​ស្ទឹងត្រែង​មក​គាត់​ក៏បាន​ដឹកជញ្ជូន​ទៅ​លក់​បន្ត​នៅ​ទីក្រុង​ភ្នំពេញ​ទៀតផង​។​

​បែបនេះ​ចាត់ទុកថា​គឺជា​កសិករ​គំរូ​នៅក្នុង​ខេត្តស្ទឹងត្រែង​ហើយ​កសិករ​ផ្សេងៗ​គួរតែ​ផលិត​ដំណាំ​កសិកម្ម​របស់ខ្លួន​ឱ្យបាន​ទិន្នផល​ខ្ពស់​យកមក​ផ្គត់ផ្គង់​គ្រួសារ​ក្នុង​ខេត្ត​និង​នាំ​ចេញទៅ​ក្រៅ​ខេត្ត​។​បើសិនជា​កសិករ ភាគច្រើន​នៅ​ខេត្តស្ទឹងត្រែង​ដាំ​ដំណាំ​របស់ខ្លួន​ជោគជ័យ​យកមក​ផ្គត់ផ្គង់​ទីផ្សារ​បាន​ក្នុង​តំបន់​រួចហើយ​នាំ​ចេញទៅ​ក្រៅ​ខេត្ត​គឺជា​មោទនភាព​មួយ​សម្រាប់​ខេត្តស្ទឹងត្រែង​។​

កសិករ​ទៀតសោត​នោះ និង​មាន​ជីវភាព កាន់តែ​ប្រសើរឡើង​។​កសិករ​មាន​ជីវភាព​ធូរធារ​ក៏​អាចជួយ​ដល់​សង្គម​ដល់​រាជរដ្ឋាភិបាល​បាន​មួយកម្រិត​។​
​អាជ្ញាធរ នៅ​មូលដ្ឋាន បាន​លើកឡើងថា ក្រោយពីរ​គ្រួសារ មួយ​បាន ចាប់ផ្ដើម​ដាំ​ដំណាំ​ហូប​ផ្លែ ទទួលបាន​ជោគជ័យ​កើតមាន​នៅលើ​ទឹកដី​ខេត្តស្ទឹងត្រែង​។​

អាជ្ញាធរ​នៅ​ខេត្ត​នេះ​បាន​ណែនាំ​កសិករ​ដែលមាន​លទ្ធភាព​ឱ្យ​នាំគ្នា​ដាំ​ដុះ​ដំណាំ​ណា​ដែល​ត្រូវ​នឹង​ទីផ្សារ​ឱ្យបាន​ច្រើន​ដើម្បី​បង្កើន​ប្រាក់ចំណូល​ប្រចាំ​គ្រួសារ​ក្នុងពេលដែល​ផ្លែឈើ​មួយ​មុខ​នេះ​មាន​ទីផ្សារ​ស្រួល​លក់​។​

​លោក​កែវ​សុវណ្ណារិទ្ធ​ម្ចាស់​ចំការ​តា​ង៉ែ​ន​នៅ​ភូមិ​ញ៉ឺ​ន​ឃុំ​ស្តៅ​ស្រុក​សេសា​ន​បាន​គាំទ្រ​ចំពោះ​ការដឹក​នាំឱ្យ​កសិករ​ឱ្យ​ចេះ​របៀប​ដាំ​ដំណាំ​កសិកម្ម​ទៅតាម​បច្ចេកទេស​ព្រោះ​វាទ​ទួលបាន​ទិន្នផល​ល្អ ។

លោក​បន្ថែមថា​បច្ចុប្បន្ន​ដាំ​ណាំ​ឈើ​ហូប​ផ្លែ​ដូចជា​ស្វាយ​-​ក្រូច​-​មៀន​-​នឹង​តា​ង៉ែ​ន​នេះ​ប្រជាពលរដ្ឋ​យើង​និយម​បរិភោគ​ណាស់​។ ណាមួយ​ទៀត​មាន​ទីផ្សារ​ស្រួល​លក់​នៅក្នុង​ប្រទេស​កម្ពុ​ជា​នឹង​អាច​នាំ​ចេញទៅ​ប្រទេសជិតខាង​បាន​។

​ប្រសិនបើ​បងប្អូន​ដែលមាន​ដី​ហើយ​ចង់​ប្រកប​របរ​កសិកម្ម​ដូច​ខ្ញុំ​គឺ​ខ្ញុំ​អាច​ស្វាគមន៍​គាត់​និង​បង្ហាត់បង្រៀន​គាត់​ពី​បច្ចេកទេស​ការដាំដុះ​ការថែទាំ​និង​ការប្រើប្រាស់​ជី ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស កសិកម្ម ។​លោក នួ​យ ប៊ុន​ធួ​យ មេ ឃុំ ស្តៅ​ស្រុក​សេ​សាន បាន​បញ្ជាក់ថា នេះ​ជា​ដាំ​ដំណាំ​មាន​យុទ្ធសាស្ត្រ​យូរអង្វែង​នៅពេល​ដាំ​ដុះ​បាន​វា​អាច ជួយ​ដល់​គ្រួសារ​កសិករ​ឱ្យមាន​ភាព​រីកចំរើន​ឡើង ពីព្រោះ​ទឹកដី​នៅ ខេត្តស្ទឹងត្រែង​មាន​កន្លែង​សម្បូរ​ទៅដោយ​ប្រភពទឹក មានដូចជា​ទន្លេ​ចំនួន​បួន​ជាដើម ។​

លោក​ចាត់ទុកថា​នេះ​ជា​បទពិសោធន៍​ថ្មី​មួយទៀត​សម្រាប់​ឱ្យ​កសិករ​ផ្សេងៗ​ដែលមាន​លទ្ធភាព​មក​សិក្សា​រៀនសូត្រ​ដើម្បី​ដាំ​ដុះ​ឱ្យបាន​ច្រើន​គ្នា​កុំឱ្យ​ចេះតែ​ពឹងផ្អែក​ទៅលើ​តែ​ធនធានធម្មជាតិ​ជាតិ​ការកាប់​ព្រៃឈើ​បរបាញ់​សត្វ ឬក៏​នេសាទ​ត្រី​។​

កសិករ​ទាំងអស់​គួរតែបញ្ឈប់​ការប្រព្រឹត្ត​ទង្វើ​ខុសច្បាប់​ដូចជា​ការកាប់​ព្រៃឈើ ទៅ​នេសាទ​ខុសរដូវ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ខ្លួន​។​កសិករ​ទាំងឡាយ​គួរតែ​លាប​មក​ដាំ ដំណាំ​កសិកម្ម ដែល​កំពុងមាន​ទីផ្សារ ប្រសើរ​ជាង ការប្រព្រឹត្ត បទល្មើស​ខុសច្បាប់​។​

​តាម​ការ បញ្ជាក់ ពី​ម្ចាស់​ចំការ​តា​ង៉ែ​ន​នៅ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ផ្លែ​តា​ង៉ែ​ន នាំចេញ​ទៅកាន់​ទីផ្សារ នៅ​រាជធានី​ភ្នំពេញ​មានតម្លៃ​ក្នុង​១​គីឡូក្រាម ៨.០០០​រៀល​៕S/​